ភ្នំពេញ ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនក្រុមគ្រូបង្វឹក អាជ្ញាកណ្តាលកម្រិត អន្តរជាតិ និងកីឡាករចំនួន ៧ រូប ទៅចូលរួម ព្រឹត្តិការណ៍កីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ ២០២៤ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ ។

កីឡាករកាយវប្បកម្ម ស្រ៊ិន រាជ្យ បាននិយាយថា ព្រឹត្តិការណ៍កីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ២០២៤ “18th South East Asian Bodybuilding and Physique Sports Championship 2024” ប្រមូលផ្តុំ ដោយអត្តពលិកមកពី១១ ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍មកជួបជុំគ្នា នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវដើម្បីប្រកួតប្រជែងដណ្តើមេដាយ ជូនប្រទេសរៀងៗខ្លួន។ ចំណែកកម្ពុជាបានបញ្ជូនក្រុមគ្រូបង្វឹក អាជ្ញាកណ្តាលកម្រិតអន្តរជាតិ និងកីឡាករចំនួន ៧ រូបក្នុងនោះកីឡាករស្រ៊ិន រាជ្យ កីឡាករ ឆឹង ណូរ៉ា កីឡាករ ឆេង ច័ន្ទកក្កដា កីឡាករ ជីម ចន្ថា និងកីឡាករ ខាន់ ឆៃយ៉ា ។

កីឡាកររូបនេះបានបបន្តថា ក្រុមកីឡាករកាយវប្បកម្មកម្ពុជាបានត្រៀមខ្លួនរយៈពេលវែងណាស់មកហើយ អ្វីដែលសំខាន់រយៈពេល ៦ ខែចុង ក្រុមយើងបានធ្វើការហ្វឹកហាត់សកម្មភាព និងរបរអាហារតារស្តង់ដាន និងគ្រប់គ្រាន់។ ការប្រកួតនេះមានកីឡាករមកពី១១ប្រទេសរួមមានប្រទេសកម្ពុជា ថៃ វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡាស៊ី ឥណ្ឌូនេស៊ី ទីមរ ប្រុយណេ និងម្ចាស់ផ្ទះ ប្រទេសឡាវ ។

កីឡាករទំាងអស់ ដែលចូលរួមការប្រកួតកម្រិតអន្តរជាតិ បែបនេះ សុទ្ធតែកីឡាករជើងខ្លាំងប្រចាំប្រទេសនីមួយៗ ហើយកីឡាករកម្ពុជា មានសមត្ថភាព ប្រហាក់ប្រហែល នឹងកីឡាករ ទាំងនេះដែរ ។ ចំពោះមេដាយវិញ កីឡាករគ្រប់រូបតែងតែចង់បានជូនជាតិ ដូច្នេះរូបលោក និងកីឡាករផ្សេងព្យាយាម ធ្វើឲ្យបានល្អ យើងមិនអាចមលើស្រាលកីឡាករបរទេសបានឡើយ យើងហ្វឹកហាត់ គេក៏ហ្វឹកហាត់ដូចគ្នា យើងក៏ខ្លាំង គេក៏ខ្លាំង។

កីឡាកររូបនេះបានបន្ថែមថា កីឡាករទាំង ៥ រូប គឺកីឡាករ ស្រ៊ិន រាជ្យ ប្រកួតលើវិញ្ញាសា Men’s sports physique over 175cm កីឡាករ ឆឹង ណូរ៉ា ប្រកួតលើវិញ្ញាសា Men’s athlete physique up to 167 cm +4kg និង Fitness Physique កីឡាករ ឆេង ច័ន្ទកក្កដា ប្រកួតលើវិញ្ញាសា Men’s athlete physique up to 167cm +4kg កីឡាករ ជីម ចន្ថា ប្រកួតលើវិញ្ញាសា Men’s athlete Physique up to 175cm +6kg និងកីឡាករ ខាន់ ឆៃយ៉ា ប្រកួតលើវិញ្ញាសា Men’s sport physique up to 170cm – 2kg។

រាល់ការចំណាយទៅលើព្រឹត្តិការណ៍ កីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ២០៤ នេះទំាងការធ្វើដំណ្តើរ ស្នាក់នៅ និងហូបចុកជារបស់លោក ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាផ្ទាល់តែម្តង ដោយសារសព្វថ្ងៃសហព័ន្ធមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន នកីឡាទេ ៕
