យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ Luka Modric និងកីឡាករ Toni Kroos នឹងបន្តរស់នៅជាមួយ នឹងក្លឹបដដែលក្រោយបន្តកុងត្រា ថ្មីរួចមក ។
តារាឆ្នើមជើងចាស់ របស់ក្លឹបទាំងពីរនាក់នេះ គឺជាកំពូលកីឡាករប្រចាំក្លឹបអស់ រយៈពេលជាង ២ទសវត្ស មកហើយប៉ុន្តែជឿជាក់ថា នឹងមិនមានផែនការចាកចេញ នៅឡើយទេនៅរដូវកាលក្រោយ និងបានសម្រេចចិត្តបន្តកុងត្រាថ្មី រួចរាល់ហើយ។
ការសម្រេចចិត្តដែលត្រូវបានធ្វើឡើង ដោយប្រធានក្លឹបលោក Perez ដោយផ្ទាល់ហើយ ទោះបីជាពេលវេលា នៃការប្រកួត របស់ពួកគេនៅរដូវកាលនេះ មានកាលកំណត់ខ្លះនៅឡើយក្តី។
បច្ចុប្បន្ន Real Madrid ជាម្ចាស់ជើងឯកពានរង្វាន់ក្នុងស្រុក La Liga ហើយក៏ជាបេក្ខភាព ប្រកួតផ្តាច់ព្រ័ត្រលើកពាន Champions League ផងដែរដែលនឹង ត្រូវប៉ះជាមួយនឹង Dortmund ៕
ប្រែសម្រួល៖ស៊ុនលី