កីឡា

អនាគត របស់Kroos នៅតែមិនទាន់ច្បាស់ ខណៈដែលកុងត្រា កាន់តែជិតមកដល់

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា កីឡាករ Toni Kroos ពិតជាបានសារភាព ហើយថាគាត់មិនទាន់ច្បាស់ទេ ថា នឹងត្រូវបន្តកុងត្រាជាមួយនឹង Real Madrid ឬយ៉ាងណានៅត្រឹមរដូវក្តៅខាងមុខ នេះឬមិនច្បាស់ សូម្បីតែអាចលេងជាមួយនឹង អាល្លឺម៉ង់នៅពានអឺរ៉ូឆ្នាំ២០២៤។

កីឡាករ Kroos បានពន្យល់ថាមានកត្តា ជាច្រើនដែលនឹងអាចកំណត់ អំពីអនាគតថាតើនឹងអាចចាកចេញពី Bernabeu ឬយ៉ាងណា ខណៈដែលកុងត្រារបស់គាត់ នឹងផុតកំណត់នៅត្រឹម ខែមិថុនាខាងមុខនេះទៅហើយ។

អ្វីដែលកាន់តែមិន ទាន់ច្បាស់លាស់ នោះគឺថាគាត់ក៏មិន ទាន់អាចកំណត់បានដែរថា នឹងអាចចូលនិវត្តក្នុង អំឡុងពេលប្រកួត ពានរង្វាន់អឺរ៉ូដែលធ្វើឡើង នៅក្នុងប្រទេសអាល្លឺម៉ង់ខ្លួនឯងនោះដែរក្នុងឆ្នាំនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top