កីឡា

Maatsen អាចនឹងចែកផ្លូវជាមួយនឹង Chelse ហើយក្រោយលេងខ្ចីជើង បានយ៉ាងល្អ ជាមួយនឹង Dortmund

AFP

The Goal នៅថ្ងៃនេះ បានចេញផ្សាយថាកីឡាករ Ian Maatsen នឹងអាចស្វែងរកផ្លូវ ដើម្បីចាកចេញពីក្លឹបតោខៀវ Chelsea ហើយនៅរដូវក្តៅនេះ បន្ទាប់ពីបានបង្ហាញខ្លួនបានយ៉ាងល្អ ជាមួយនឹងក្លឹប Borussia Dortmund កាលពីខែមករាកន្លងមក ។

ពាក់កណ្តាល រដូវកាលកន្លងមកនេះ កីឡាករ Maatsen អាចលេងឲ្យ Chelsea  បានត្រឹមតែ២០១នាទីពោល គឺបន្ទាប់ពីបានបដិសេធមិន ទៅចូលរួមជាកីឡាករពេញសិទ្ធជាមួយនឹងក្លឹប Burnley។

រយៈពេលជាង១ខែកន្លមកនេះ ជាមួយនឹង Dortmund កីឡាករបានបង្ហាញ ទំរង់លេង យ៉ាងល្អប៉ុន្តែជឿជាក់ថា គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Mauricio Pochettino នឹងមិនបញ្ចូល គាត់ទៅក្នុង បញ្ជីកីឡាករ១១នាក់ ដំបូងរបស់គាត់វិញនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top