យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា មកដល់ពេលនេះក្លឹប Dortmund នៅតែមិនដើរថយក្រោយ ចំពោះផែនការចង់បានកីឡាករ ខ្សែប្រយុទ្ធ Jadon Sancho ដាច់ពីក្លឹប Man UTD នោះឡើយ។
ប្រភពដដែលបានសរសេរថាក្នុងនោះដែរក្លឹប Man UTD ក៏បានសម្រេចចិត្តហើយដែរ ក្នុងការកំណត់តម្លៃខ្លួនរបស់ Sancho ទាំងដឹងហើយថាកីឡាករនឹង មិនចង់វិលត្រឡប់មកកាន់ទឹកដី Old Trafford នោះវិញដែរហើយជឿជាក់ថា តម្លៃខ្លួនអាចមានគឺ៥៥លានអឺរ៉ូ ។
កីឡាករខ្សែប្រយុទ្ធអង់គ្លេស វ័យ២៤ឆ្នាំរូបនេះបានវិល ត្រឡប់មកចូលរួមក្លឹប Dortmundវិញក្នុងកុងត្រាខ្ចី ជើងក្រោយពីបានបង្ខាំងទុ កមិនឲ្យចូលរួមប្រកួតជាច្រើន ដោយគ្រូបង្វឹកលោក Erik Ten Hag ពេលកំពុងរួមរស់ នៅជាមួយនឹង Man UTD៕
ប្រែសម្រួល៖ស៊ុនលី