លោក Pep Guardiola អាចនឹងចាកចេញពីក្លឹប Manchester City នៅក្នុងឆ្នាំ២០២៥ បន្ទាប់ពីរដូវកាលថ្មី ឆ្នាំ២០២៤/២៥ ខាងមុខ។ នេះបើយោងតាមការលើកឡើង របស់លោក ក្រោយឈ្នះពាន Premier League នៅក្នុងថ្ងៃនេះ។

លោក Pep បាននិយាយថា៖” ពិតណាស់ ការពិតនោះគឺថា ខ្ញុំជិតចាកចេញជាងបន្តនៅដឹកនាំក្លឹបនេះ ក្នុងរយៈពេលវែង។ ខ្ញុំបាននិយាយគ្នា ជាមួយខាងក្លឹប Man City ហើយៗ យើងពិភាក្សាគ្នា ហើយអារម្មណ៍របស់ខ្ញុំ គឺនឹងនៅដឹកនាំបន្តច្បាស់ណាស់ នឹងនៅបន្តដឹកនាំរដូវកាលថ្មីបន្តទៀត ” ។
លោកបន្តថា៖” ប៉ុន្តែនៅរដូវកាលថ្មីនេះ យើងនឹងពិភាក្សាគ្នាបន្តបន្ទាប់ទៀត ខ្ញុំដឹកនាំក្លឹបនេះ ៨-៩ឆ្នាំហើយ អញ្ចឹងចាំមើលៗថាមានរឿងអីកើតឡើងបន្តទៀត ” ។

លោក Pep បានមកដឹកនាំ Man City តាំងពីឆ្នាំ២០១៦មក ដោយធ្លាប់យកឈ្នះពានតូចធំ ជូនក្លឹបនេះអស់ហើយជាពិសេសគឺឈ្នះពាន Premier Leaegue ៤រដូវកាលជាប់គ្នា ចាប់ពីរដូវកាលឆ្នាំ២០២០/២១មក ប៉ុន្តែលោកឈ្នះពានសរុប ទៅដល់ ៦ដងរហូតមកទល់នឹងពេល មិនតែប៉ុណ្ណោះ លោកក៏បានឈ្នះ UEFA Champions League កាលពីរដូវកាលមុន និងពានផ្សេងៗ។

កំពូលអ្នកចាត់ការក្លឹបរូបនេះ ត្រូវបានគេដឹងថា ជាអ្នកជួយជ្រោមជ្រែង Man City ឲ្យក្លាយជាកំពូលក្លឹបដ៏មានមុខនៅក្នុងការប្រកួត PL ដូចរាល់ថ្ងៃ៕

