ស្រុកខ្សាច់កណ្ដាល៖ក្រុមបាល់ទាត់យុវជន ឃុំសន្លុង បានកក់កៅអីវគ្គ ៨ ក្រុមចុងក្រោយក្នុងពូល Aនៃការប្រកួតបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៣នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមបានប្រកួតស្មើជាមួយក្រុមបាល់ទាត់យុវជន ឃុំតាឯក លទ្ធផល ០ទល់០ ។
ពូល A៖ក្រុមបាល់ទាត់យុវជន ឃុំសន្លុងទទួលបាន ៤ ពិន្ទុកក់កៅអីវគ្គ ៨ ក្រុមចុងក្រោយមុនគេ ក្រុមបាល់ទាត់យុវជន ឃុំតាឯក ទទួលបាន ១ ពិន្ទុ និងក្រុមបាល់ទាត់យុវជន ឃុំកោះចូរ៉ាមទទួលបាន ០ ពិន្ទុ ដូច្នេះក្រុមបាល់ទាត់យុវជន ឃុំតាឯក និងក្រុមបាល់ទាត់យុវជន ឃុំកោះចូរ៉ាមប្រជែងកៅអីវគ្គ៨ ក្រុមចុងក្រោយ ។
ពូល B ការប្រកួតដំបូង៖ក្រុមបាល់ទាត់យុវជន ឃុំរកាជន្លឹងបានត្រឹមស្មើនឹងក្រុមបាល់ទាត់យុវជន ឃុំព្រែកតាមាក់ក្នុងលទ្ធផល ១ ទល់នឹង ១ ហើយក្រុមទំាងក៏ទទួលបាន ១ ពិន្ទុគ្នា។ ពូល C ការប្រកួតដំបូង៖ក្រុមបាល់ទាត់យុវជន ឃុំស្វាយរមៀតបានយកឈ្នះលើក្រុមបាល់ទាត់យុវជន ឃុំស៊ីធរក្នុងលទ្ធផល ៤ទល់នឹង ០ ធ្វើឲ្យក្រុមបាល់ទាត់យុវជន ឃុំស្វាយរមៀតទទួលបាន ៣ពិន្ទុមានឱកាច្រើនឡើងវគ្គ ៨ ក្រុមចុងក្រោយ។
ចំណែកពូល C ការប្រកួតដំបូង៖ក្រុមបាល់ទាត់យុវជន ឃុំពុកប្ញស្សីបានយកឈ្នះលើក្រុមបាល់ទាត់យុវជន ឃុំកំពង់ចំលងក្នុងលទ្ធផល ៥ ទល់នឹង ០ ធ្វើឲ្យក្រុមបាល់ទាត់យុវជន ឃុំពុកប្ញស្សីទទួលបាន ៣ពិន្ទុមានឱកាច្រើនឡើងវគ្គ ៨ ក្រុមចុងក្រោយ។
សមាសភាព ចូលរួម ក្នុងពិធីបើកការប្រកួតកីឡានេះរួមមាន លោក ចេង ឌីណា អភិបាល នៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល អនុប្រធាន ក្រុមការងារ ចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ក្រុមការងារចលនាយុវជន របស់ក្រុមការងារ ថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារ យុវជនស្រុក-ឃុំទាំង១៨ គណៈកម្មការ អាជ្ញាកណ្ដាល សសយក និងកីឡាករទាំង ១២ ក្រុម សរុបចំនួន ៧៥០ នាក់ ។
លោក លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើងផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះបានឡើយ ។ បច្ចុប្បន្ននេះរដ្ឋបាលស្រុកខ្សាច់កណ្តាលបាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងគុណភាព នៃរៀបចំការ ប្រកួត តាមស្តង់ដារកម្រិតខ្ពស់មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជន តាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ ឳកាសដល់ យុវជន ក្នុងមូលដ្ឋានស្រុកបានចូលរួម និងកីឡាបាល់ទាត់ មានមន្រី្តជំនាញ កំពុងរៀបចំផែនការ ការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។
ដោយការយកចិត្តទុកដាក់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញ ណែនាំដល់ក្រុមការងារឲ្យរៀបចំ បង្កើតក្រុមកីឡាយុវជន នៅឃុំទាំង១២ ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឲ្យមានកម្មវិធីប្រកួត ដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការ អភិវឌ្ឍវិស័យកីឡានៅស្រុកខ្សាច់កណ្ដាល ឲ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ មានសាមគ្គីភាព មិត្តភាព និងថែមទាំងបង្កើតនូវបរិយាកាស សប្បាយរីករាយទៀតផង៕
ដោយ៖លី ភីលីព