កីឡា

Kane កំពុងបារម្ភ របួសបច្ចុប្បន្ន មុនការប្រកួតអឺរ៉ូមកដល់

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាប្រធានក្រុមជម្រើសជាតិ អង់គ្លេស Harry Kane បានដាក់ក្តីសង្ឃឹមថា របួសបច្ចុប្បន្នរបស់គាត់ នឹងអាចធូរស្រាលទាន់ពេល នៃការប្រកួត EURO 2024j ក្នុងរយៈពេលមួយខែខាងមុខនេះ។

កីឡាករ Kane បានស៊ុតបញ្ជូលទីគ្រាប់ទី៣ឲ្យអង់គ្លេស យកឈ្នះ Bosnia ក្នុងលទ្ធផល៣ទល់នឹង០ នៃការប្រកួតកំដៅសាច់ដុំ ពានរង្វាន់នេះប៉ុន្តែត្រូវបានប្តូរចេញជំនួសដោយកីឡាករ Ollie Watkins នៅក្នុងរយៈពេល២៨នាទីចុងក្រោយនៃការប្រកួត។

តាមពិត Kane បានរងរបួសខ្នងតាំងតែពីការ ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ដែល Bayern Munich បានបរាជ័យក្រោមស្នាដៃរបស់ Real Madrid ក្នុងលទ្ធផល២ទល់នឹង១និងនៅមិនទាន់ធូរស្រាលខ្លាំងនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top