ភ្នំពេញ ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជានាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បានបិទវគ្គបណ្ដុះបណ្ដាល ស្តីពីមន្រ្តីបច្ចេកទេសរៀបចំការ ប្រកួតកីឡាតេក្វាន់ដូ ITF និងគ្រូបង្វឹកជម្រើសជាតិដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតត្រៀម ការប្រកួតជ្រើសរើសជើងឯក និងកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ក្នុងនោះក៏មានការប្រឡងដំឡើង ខ្សែក្រវាត់ជូនកីឡាករ-កីឡាការិនីមកពីក្លិបជាច្រើន នៅទូទំាំងប្រទេសកម្ពុជា ។
ក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាលខាងលើ ដែលមានមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានសិក្ខាកាម និងកីឡាករ-កីឡាការិនីប្រឡងដំឡើង ខ្សែក្រវាត់ចំនួន ៤១នាក់ ដោយមានការអញ្ជើញជាកិត្តិយស ពីសំណាក់លោកទេសរដ្ឋមន្ត្រី កែវ រេមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និង ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ប្រព្រឹត្តឡើងនៅសាលហ្វឹកហាត់ របស់សហព័ន្ធក្រោមការប្រើប្រាស់ ថវិកា ឧមត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោក បួន ហេងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់ សម្រាប់មន្រ្តីបច្ចេកទេសរៀបចំការប្រកួត និងគ្រូបង្វឹកជម្រើសជាតិរបស់សហព័ន្ធនាពេលអនាគត និងពង្រឹងសមត្ថភាពមន្ត្រីត្រៀមព្រឹត្តិការណ៍ការ ប្រកួតកីឡាតេក្វាន់ដូITFកម្ពុជា ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ និងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤។
លោកអគ្គបានបន្តថា ថ្ងៃនេះពិសេស ជាងថ្ងៃណាៗទំាងអស់ យើង បិទវគ្គហើយ និងមានកម្មវិធីការប្រឡងដំឡើង ខ្សែក្រវាត់ជូនកីឡាករ-កីឡាការិនី នៅទូទាំងប្រទេសចំនួន ៤១នាក់ មកពី៩ រាជធានី-ខេត្ត និងក្លិបកីឡាតេក្វាន់ដូITF ក្រសួងមហាផ្ទៃ ក្លិបកីឡាតេក្វាន់ដូ ITF យុវជន ក្លិបកីឡាតេក្វាន់ដូITF ជាស៊ីម ព្រែកអញ្ចាញ ក្លិបកីឡាតេក្វាន់ដូITF វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី កោះដាច់ ក្លិបកីឡាតេក្វាន់ដូITF សាលាអន្តរជាតិ អេផល (ខេត្តបន្ទាយមានជ័យ) ក្លិបកីឡាតេក្វាន់ដូITF អាវុធហត្ថរាជធានីភ្នំពេញ ក្លិបកីឡាតេក្វាន់ដូITF ជម្ពូវ័យ សែនេជ័យ ក្លិបកីឡាតេក្វាន់ដូ ITF ខេត្តកំពង់ស្ពឺ (ស.ស.យ.ក) និងក្លិបកីឡាតេក្វាន់ដូ ITF ក្តីចាស់ ៕