កីឡា

Real Madrid ចាប់អារម្មណ៍ខ្សែការពារ កណ្តាលជើងខ្លាំងម្នាក់របស់ Spurs

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Real Madrid ត្រូវបានគេជឿជាក់ថា កំពុងចាប់អារម្មណ៍ ជាមួយនឹងកីឡាករ ខ្សែការពារឆ្នើមម្នាក់ របស់ក្លឹប Spurs ដើម្បីយកមកជួយក្រុមក្នុងតំបន់ ការពារកណ្តាល នៅរដូវកាលក្រោយ។

កីឡាករអាហ្សង់ទីន Romeo ដែលបច្ចុប្បន្នកំពុង លេងឲ្យ Spurs បានចូលរួមជាមួយនឹង ក្លឹបអង់គ្លេសនេះតាំង តែពីឆ្ណាំ២០២១ពីក្លឹប Atalanta ក្នុងតម្លៃខ្លួនប្រមាណជា៤២លានផោន ហើយចាប់តាំងពីពេលនោះ មកគាត់បានបង្ហាញ សមត្ថភាពនិងបង្កើន កេរ្ត៍ឈ្មោះ យ៉ាងអស្ចារ្យក្នុង នាមជាខ្សែ ការពារដ៏រឹងម៉ាំ។

ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថា Spurs នឹងមិនអាចធានាបាននូវកុងត្រាថ្មី របស់កីឡាករវ័យ២៦ឆ្នាំនេះ ឡើយហើយជាពិសេស ក្នុងពេលដែល Real Madrid ក៏បានងាកមកចាប់អារម្មណ៍ ជាមួយនឹងគាត់ផងនោះ។

ចាប់តាំងពីបានផ្ទេរ មកចូលរួម Spurs កាលពីឆ្នាំ២០២១ កីឡាករ Romeo បានបង្ហាញខ្លួនសរុបចំនួន៩៨ លើកហើយក្នុងនោះ ៩៦លើក ក្នុងនាមជាកីឡាករជម្រើស១១នាក់ ដំបូងរហូតមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top