អាល្លឺម៉ង់ ៖ កាលយប់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ សម្រាប់ពូល E ក្រុមបាល់ទាត់ជម្រើសជាតិរ៉ូម៉ានី បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិ អ៊ុយក្រែន ក្នុងលទ្ធផល ៣ ទល់នឹង ០ ។

ចំពោះពូល E ដដែល ក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្សិកបានចាញ់ក្រុមបាល់ទាត់ជម្រើសជាតិស្លូវ៉ាគី ក្នុងលទ្ធផល ០ទល់នឹង ១ ចំណែកពូល D ក្រុមបាល់ទាត់ជម្រើសជាតិម្ចាស់ផ្ទះកីឡាអូឡាំពិក បារាំងក៏ចាញ់ក្រុមបាល់ទាត់ជម្រើសជាតិ អូទ្រីស ក្នុងលទ្ធផល ០ទល់នឹង ១ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ៕





