ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរ៉ូម៉ានីថា អាមេរិកបញ្ជូន កងទ័ពថែមទៀត ចូលមករ៉ូម៉ានី

បរទេស ៖ ប្រធានាធិបតីប្រទេស រ៉ូម៉ានី លោក Klaus Iohannis បានប្រាប់សភាកាលពីថ្ងៃអង្គារថា លោកបានអញ្ជើញ កងវរសេនាតូច Stryker របស់អាមេរិក ដើម្បីពង្រឹង សន្តិសុខរបស់ប្រទេសលោក ចំពេលមានជម្លោះនៅអ៊ុយក្រែន ។ លោក Iohannis ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំ របស់រដ្ឋាភិបាលទីក្រុង គៀវ បាននិយាយថា ការដាក់ពង្រាយនេះបង្ហាញ ពីការប្តេជ្ញាចិត្ត របស់ប្រទេសលោក ចំពោះសម្ព័ន្ធភាពណាតូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹង ដោយយោងតាមសារព័ត៌មាន រ៉ូម៉ានីថា លោក Klaus Iohannis បានប្រាប់សមាជិកសភា នៅក្នុងលិខិតមួយថា “ការកើនឡើង នៃភាពតានតឹង និងការបង្រួបបង្រួមដ៏ធំ នៃវត្តមានយោធារុស្ស៊ី នៅក្នុងតំបន់ជុំវិញអ៊ុយក្រែន និងតំបន់សមុទ្រខ្មៅ កំពុងប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពអន្តរជាតិ ជាពិសេសសន្តិសុខអឺរ៉ុប និងតំបន់នៅលើសមុទ្រខ្មៅ” ។

លោកបានបន្តទៀតថា ការដាក់ពង្រាយកងវរសេនាតូច Stryker របស់សហរដ្ឋអាមេរិកនឹង «ពង្រឹងភាពធន់របស់រ៉ូម៉ានី»។

សូមជម្រាបថា កងវរសេនាតូច Stryker មានកងពលទីស្នាក់ការកណ្តាលមួយ និងកងពលចំនួនបី នៃកងពលថ្មើរជើង និងរថពាសដែកធុនស្រាល Stryker ។ វាមិនច្បាស់ទេថា តើកងវរសេនាតូចនេះ កំពុងធ្វើដំណើរទៅកាន់ប្រទេសរូម៉ានី ឬអត់ ប៉ុន្តែការដាក់ពង្រាយ នឹងកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូនកងវរសេនាតូច Stryker ដែលមានទាហាន 1,000 នាក់ ដែលជាកម្លាំងធំជាង កងវរសេនាតូចទៅប្រទេសរ៉ូម៉ានី ពីប្រទេសអាល្លឺម៉ង់ កាលពីដើមខែកុម្ភៈ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top