យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា លោក Graham Potter នឹងអាចវិលត្រឡប់មកកាន់ លីគកំពូលអង់គ្លេសវិញ ជាមួយនឹងក្លឹប Leicester City ក្រោយបរាជ័យក្នុងការដឹកនាំរបស់ក្លឹប Chelsea នាពេលកន្លងមកក្តី ។
ក្រៅតែពីក្លឹប Chelsea លោកក៏ធ្លាប់ បានដឹកនាំក្លឹប Brighton ផងដែរហើយ ទើបតែបានចាកចេញពីក្លឹប កាលពីខែមេសានេះប៉ុណ្ណោះដោយសារលទ្ធផល នៃការប្រកួតមិនសមនឹងការរំពឹងទុក របស់អ្នកគាំទ្រ និងគណកម្មការដឹកនាំក្លឹប Chelsea។
ទោះបីជាយ៉ាងណាក្តីដំណឹងនេះ នៃការវិលត្រឡប់នេះ គឺកាន់តែច្បាស់នៅពេល ដែលតំណែងជាគ្រូបង្វឹករបស់ក្លឹប Leicester City កំពុងទំនេរនៅឡើយដោយសារតែលោក Enzo Maresca បានសម្រេចចិត្តទៅទទួលយកកុងត្រារបស់ Chelsea កាលពីដើមខែកន្លងមកនេះ ៕
ប្រែសម្រួល៖ស៊ុនលី
