The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធក្លឹបតោខៀវ Chelsea កីឡាករ Romelu Lukaku ត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់ ទៅជួបជុំគ្រូបង្វឹកលោក Jose Mourinho សាជាថ្មីនៅក្លឹប Fenerbahce ប្រទេសតួគី ។
ទោះបីជាយ៉ាងណាក្តីក្លឹប Chelsea នឹងពិនិត្យសំណើរ ដែលមានទឹកប្រាក់ប្រមាណជា ៤៣លានអឺរ៉ូ យ៉ាងហោចណាស់ សម្រាប់កីឡាករខ្សែប្រយុទ្ធ ប៊ែលហ្ស៊ិក វ័យ៣១ឆ្នាំរូបនេះ។
ក្នុងនាមជាកីឡាករខ្ចីជើង នៅក្លឹប Roma កាលពីរដូវកាលមុនកីឡាកររូបនេះ អាចរកបានដល់ទៅ១៣គ្រាប់ ក្នុងការបង្ហាញខ្លួន ទាំង៣២ប្រកួតនៅលីគកំពូលអ៊ីតាលី ហើយនេះជាមូលហេតុ ដែលធ្វើឲ្យគាត់នៅតែមានទីផ្សារ។
បច្ចុប្បន្នមិនត្រឹមតែ Roma នោះទេសូម្បីតែក្លឹប Napoli ក្រោមការដឹក នាំរបស់លោក Conte ក៏កំពុងចាប៉អារម្មណ៍ កុងត្រារបស់គាត់ហើយក្រៅពីនោះមានទាំងក្លឹប នៅលីគអារ៉ាប់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី