កីឡា

Mbappe ទាមទារប្រាក់កម្រៃពី PSG ប្រមាណជា១០០លានអឺរ៉ូមុនផ្លាស់ទៅ Real ជាផ្លូវការ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគិតមកទល់ពេលនេះក្លឹបយក្សបារាំង PSG នៅមិនទាន់បានបើកប្រាក់ខែឲ្យកីឡាករ Kylian Mbappe ឡើយទាំងខែមេសាឧសភានិងមិថុនានេះ។

តាមកុងត្រា Mbappe នឹងត្រូវផុតកំណត់ ជាមួយនឹងក្លឹប PSG នៅត្រឹមថ្ងៃទី៣០ ខែមិថុនានេះហើយ ដែលទំហំទឹកប្រាក់ ដែលត្រូវទូទាត់នោះគឺ មានប្រមាណជា១០០លានអឺរ៉ូឬត្រូវជា៨៤លានផោនប៉ុន្តែជឿជាក់ថាក្លឹប PSG ហាក់មិនមានបំណងក្នុងការទូទាត់សងកីឡាករនោះឡើយ។

ទំនាក់ទំនងរវាងក្លឹប PSG និង កីឡាករ Mbappe បានជួបបញ្ហារកាំរកូសខ្លាំងមែនទែន ក្នុងរដូវកាលចាស់កន្លងមក ដោយកីឡាករបដិសេធមិនបានចុះកុងត្រាថ្មីផង និងការបង្ហាញអារម្មណ៍មិនសូវចង់បន្តលេងឲ្យក្លឹបផង ហើយចុងក្រោយបែរជាត្រឹមបានចាកចេញ ពីក្លឹបនេះដោយគ្មានតម្លៃខ្លួនទៅវិញ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top