ភ្នំពេញ ៖ អ្នកប្រដាល់គុនខ្មែរ ៣រូបបានប្រើសុទ្ធតែក្បាច់ពិសេសៗ ជាច្រើនដោយផ្តួលអ្នក ប្រដាល់ចិនឲ្យបោះបង់ការប្រកួត និងចាញ់ដោយពិន្ទុ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។

អ្នកប្រដាល់គុនខ្មែរ ជុន ស៊ឹមប៊ុន បានយកឈ្នះអ្នកប្រដាល់ចិន លី ជាងឡុង ត្រឹមទឹកទី២ ចំណែកអ្នកប្រដាល់គុនខ្មែរ ទូច ប្រុសណុចបានផ្តួលអ្នកប្រដាល់ចិន លូ ជ័រសៀង ត្រឹមទឹកទី១ និងអ្នកប្រដាល់គុនខ្មែរ រិទ្ធី ចាន់ណា ក៏បានផ្តួលអ្នកប្រដាល់ចិន ជាង ឆឹងប៉ាវ ត្រឹមទឹកទី២ ។

អ្នកប្រដាល់គុនខ្មែរ ថៃ មេសា ចាញ់ក្រោមថ្វីជើង អ្នកប្រដាល់គុនខ្មែរ ខាំ ចយ អ្នកប្រដាល់គុនខ្មែរ ប៉ែនកាក់ សិលា សន្លប់ក្រោមថ្វីដៃអ្នកប្រដាល់គុនខ្មែរ រិគី ជ័យវណ្ណី អ្នកប្រដាល់គុនខ្មែរ រិទ្ធ ភារម្យ បានត្រឹមស្មើអ្នកប្រដាល់គុនខ្មែរ លីន សុភ័ណ្ឌ និងអ្នកប្រដាល់គុនខ្មែរ ភក្ដី ដាលីន បានយកឈ្នះ ខាំ ចក្ររីន ដោយពិន្ទុ ៕
ដោយ៖លី ភីលីព



