កាលពីយប់ថ្ងៃ២៦ ខែមិថុនា សហព័ន្ធបាល់ទាត់ របស់អង់គ្លេស បានចុះផ្សាយថា Phil Foden បានចាកចេញពីជំរុំហ្វឹកហាត់ របស់ក្រុមជម្រើសជាតិអង់គ្លេស ដែលកំពុងបំពេញភារកិច្ច នៅប្រទេសអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍ EURO 2024 ដើម្បីទៅកាន់ផ្ទះនៅប្រទេសអង់គ្លេស ដោយសារតែប្រពន្ធរបស់គេឆ្លងទន្លេ និងទទួលបានកូនទី៣ ។
សហព័ន្ធកីឡាបាល់ទាត់ អង់គ្លេសបានបញ្ជាក់ថា កីឡាករវ័យ២៤ឆ្នាំ មានធុរៈប្រញាប់ត្រូវទៅផ្ទះ ។ អង់គ្លេសសង្ឃឹមថា ខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេស និងក្រុមមេឃខៀវ រូបនេះនឹងអាចវិលត្រឡប់មក ជួយក្រុមជម្រើសជាតិអង់គ្លេសវិញ បានទាន់ពេលវេលា សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយដែលនឹងត្រូវប៉ះក្រុមជម្រើសជាតិ ស្លូវ៉ាគី នាថ្ងៃអាទិត្យនេះ ។
Foden និងប្រពន្ធរបស់គេ Rebecca Cooke មានកូនចំនួន២នាក់រួចហើយម្នាក់ឈ្មោះ Son Ronnie មានអាយុ៥ឆ្នាំនិងកូនស្រីឈ្មោះ True មានវ័យ២ឆ្នាំ។ Foden ជាកីឡាករម្នាក់ដ៏សំខាន់ របស់ក្រុមជម្រើសជាតិអង់គ្លេស ដែលមិនអាចខ្វះបានក្នុងនាមជាខ្មែរបម្រើស្លាបឆ្វេង ខណៈដែលកន្លងមកគេបានជួយអង់គ្លេសនៅគ្រប់ការប្រកួតកាលវគ្គជម្រុះក្នុងពូល C ដោយជួយអង់គ្លេសលេខ១ ក្នុងពូលហើយឡើងទៅកាន់វគ្គបន្ត ៕