កីឡា

បារាំង ប៉ះ បែលហ្សិក ខណៈព័រទុយហ្គាល់ជួបស្លូវេនី វគ្គ ១៦ក្រុម នៃការប្រកួតកីឡាបាល់ទាត់ Euro 2024 នៅអាល្លឺម៉ង់នៅយប់នេះ

អាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិ បារាំង ជួបនឹងក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្សិក ខណៈក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ ប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ស្លូវេនីនៅ វគ្គ ១៦ក្រុមនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ នាយប់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤ ។

សម្រាប់វគ្គ ១៦ ក្រុមនេះ ក្រុមបាល់ទាត់ជម្រើសជាតិ បារាំង ប៉ះជាមួយក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្សិក ។ ក្រុមបែលហ្សិកក៏ជាក្រុមជើងខ្លាំងមួយដែរ ដោយការប្រកួតវគ្គក្នុងពូល ក្រុមនេះឈរចំណាត់ថ្នាក់លេខ២ ព្រោះ៣ ប្រកួតក្នុងពូល ឈ្នះ១ ស្មើ១ និងចាញ់១ មាន ៤ ពិន្ទុ។
រីឯក្រុមបាល់ទាត់ជម្រើសជាតិ បារាំង ក៏ឈរចំណាត់ថ្នាក់លេខ២ ក្នុងពូល ៣ ប្រកួតក្នុងពូល ឈ្នះ១ និងស្មើ២ មាន ៥ ពិន្ទុ ។ ការប្រកួតយប់នេះ ក្រុមបាល់ទាត់ជម្រើសជាតិ បារាំង អាចដណ្តើមកៅអីវគ្គ ៨ ក្រុមពីក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្សិកបានឬអត់។

ចំណែកក្រុមបាល់ទាត់ ជម្រើសជាតិ ព័រទុយហ្គាល់ប្រកួត ជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ស្លូវេនី គឺជាការប្រកួតយប់នេះ ក្រុមស្លូវេនីនឹងធ្វើការច្រើនជាងគេ ការប្រកួតក្នុងពូលទៅទៀត ដោយសារប៉ះក្រុមជើងខ្លាំង ដែលសម្បូរកីឡាករបាល់ទាត់ឆ្នើមៗជាច្រើនរូបដូចជាកីឡាករ Cristiano Ronaldo ជាដើម ៕
AFP

Most Popular

To Top