កីឡា

កីឡាករ Ronaldo ត្រៀមខ្លួនប្រកួតជាមួយកីឡាករ Mbappe នៅវគ្គ៨ក្រុម ចុងក្រោយនៃពាន Euro

អាល្លឺម៉ង៖ក្រុមព័រទុយហ្គាល់ និងក្រុមបារាំងដែលបានជួប គ្នាម្តងនៅវគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Euro ២០១៦ នៅពេលនេះក្រុមទាំង២បានជួបគ្នាម្តងក្នុងវគ្គ ១/៤ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅជាមួយនឹងកីឡាករឆ្នើមទាំង២រូបរបស់ក្រុមគឺកីឡាករ Cristiano Ronaldo និងកីឡាករ Kylian Mbappe ។


ការទទួលជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទី ៣-០ លើស្លូវេនីកាលពីយប់ថ្ងៃចន្ទ ដែលធ្វើឲ្យព័រទុយហ្គាល់ចូលទៅក្នុងវគ្គ ១/៤ នៃ Euro 2024 ជួបជាមួយបារាំង។ បារាំងបានយកឈ្នះព័រទុយហ្គាល់ ៣ ដងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 1984 Euro 2000 និងវគ្គជម្រុះ World Cup 2026 ខណៈព័រទុយហ្គាល់បានយកឈ្នះបារាំង ១-០ នៅវគ្គផ្តាច់ព្រ័ត្រ Euro 2016 នៅ Stade de France។


ការជួបនាពេលខាងមុខនឹងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេល Ronaldo ប្រឈមមុខនឹង Mbappe ជាលើកដំបូងក្នុងការប្រកួតផ្លូវការមួយ ចាប់តាំងពីការប្រកួតជម្រុះក្នុងពូល Euro កាលពី៣ ឆ្នាំមុន។ ប្រសិនបើការប្រកួតទាំងអស់ត្រូវបានរាប់បញ្ចូលនោះ កីឡាករទាំង២ នេះបានប្រកួតជាមួយគ្នា២ដងក្នុងជើងទីមួយ និងទីពីរនៃវគ្គ ១៦ នៃក្របខ័ណ្ឌ Champions League 2017-2018 រវាង Real Madrid និង PSG ។


លើកនេះកីឡាករទាំង ២ នឹងលេងជាប្រធានក្រុមព័រទុយហ្គាល់ និងបារាំង។ Mbappe បានចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះ បន្ទាប់ពីបានប្រាំពីររដូវកាលជាមួយ PSG ។ ទន្ទឹមនឹងនេះ Ronaldo គឺជាជើងខ្លាំងរបស់ Real Madrid ដោយស៊ុតបញ្ចូលទីបាន ៤៥០ គ្រាប់ក្នុង ៤៣៨ ប្រកួតពីឆ្នាំ ២០០៩-២០១៨ ។ ខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំរូបនេះកំពុងលេងឲ្យក្រុម Al Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕

ដោយ៖លី ភីលីព

Most Popular

To Top