អាល្លឺម៉ង់ ៖ ប្រទេសម្ចាស់ផ្ទះអាឡឺម៉ង់ ប្រឈមមុខនឹងប្រទេសអេស្ប៉ាញ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2024 នៅយប់ថ្ងៃសុក្រនេះ ក្នុងទីក្រុង Stuttgart ដោយក្តីជំនឿថា ប្រទេសបាល់ទាត់ ដែលមានមោទនភាពអស់ រយៈពេលជិតមួយទសវត្សរ៍ មកហើយនឹងមានឱកាសយកឈ្នះជាក់ជាមិនខាន់ឡើយ។
បន្ទាប់ពីការប្រកួតមិនល្អជាបន្តបន្ទាប់ ប្រទេសដែលធ្វើម្ចាស់ផ្ទះការ ប្រកួតបាល់ទាត់ក្នុងប្រវត្តិសាស្ត្រ បាល់ទាត់អឺរ៉ុបមានទំនុកចិត្តម្ដងទៀត សម្រាប់ការប្រកួតដ៏ល្អឥតខ្ចោះ ។ លោកToni Kroos ជាកីឡាករជើងចាស់របស់អាល្លឺម៉ង់ និងជាកីឡាករបានឈ្នះពានរង្វាន់ World Cup 2014 បាននិយាយកាលពីថ្ងៃពុធថា យើងមានគោលដៅ ដើម្បីយកឈ្នះការប្រកួតយប់នេះ ។
លោកToni Kroos បានបញ្ជាក់ថា យើងជឿជាក់យ៉ាងខ្លាំងថា យើងនឹងសម្រេចបាន ហើយនឹងធ្វើឲ្យអ្នកគាំទ្រអាល្លឺម៉ង់កាន់តែសប្បាយចិត្តដែរ។ ជំហរដ៏អង់អាចនេះ ខុសគ្នាឆ្ងាយពី ៩ ខែមុន នៅពេលលោក Hansi Flick បានក្លាយជាគ្រូបង្វឹកដំបូងគេត្រូវបានបណ្តេញចេញក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់ បន្ទាប់ពីការចាញ់ ៤-១ ដោយជប៉ុននៅទីក្រុង Wolfsburg ។
លោក Julian Nagelsmann ដែលមកអ្នកជំនួសលោក Hansi Flick បានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត ៤ ដំបូងរបស់លោក ប៉ុន្តែកាលខែមីនាបានបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ដំណើរឆ្នោះទៅកាន់ Euro ដ៏ជោគជ័យ ។
លោក Nagelsmann បានធ្វើការផ្លាស់ប្តូរចំនួន ១១នាក់ ក្នុងក្រុម ដោយនាំយកកីឡាករមកពីជើងឯក Bundesliga ចុងក្រោយ Bayer Leverkusen និងក្រុមជើងឯករង Stuttgart ដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈដែលបានទម្លាក់ឈ្មោះធំៗជាច្រើន ។
ប៉ុន្តែជំហានដ៏សំខាន់បំផុត របស់លោក Nagelsmann គឺការនាំយក Kroos មកវិញ ដែលបានលាឈប់ពីបាល់ទាត់អន្តរជាតិក្នុងឆ្នាំ ២០២១ ៕
ដោយ៖លី ភីលីព