ឥណ្ឌូណេស៊ី ៖ ក្រុមកីឡាការិនីការ៉ាតេ កម្ពុជា ទទួលបានមេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាសាកល វិទ្យាល័យអាស៊ាន លើកទី២១ (21st ASEAN University Games) នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី បន្ទាប់ពីក្រុមកីឡាការិនីការ៉ាតេកម្ពុជា បានយកឈ្នះក្រុម កីឡាការិនីការ៉ាតេថៃ ។

លោក ហេង ផេង គ្រូបង្វឹកការ៉ាតេ បានប្រាប់ឲ្យដឹងពីឥណ្ឌូណេស៊ីថា ការប្រកួតខាងលើនេះមាន ៤ ប្រទេសចូលរួមដូចជា ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ។ ការប្រកួតដំបូងកម្ពុជាបានចាញ់ម៉ាឡេស៊ី រីឯថៃចាញ់ ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ហើយក្រុមចាញ់កម្ពុជា ប៉ះក្រុមចាញ់ ថៃ យើងក៏បានយកឈ្នះថៃ ដូច្នេះកម្ពុជាទទួល បានមេដាយសំរិទ្ធ ម៉ាឡេស៊ីទទួលបានមេដាយប្រាក់ ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ីទទួលបានមេដាយមាស ។

លោកគ្រូបន្តថា កីឡាការិនី អូន ស្រីដា កីឡាការិនី ពុទ្ធា ស្រីណុច និងកីឡាការិនី ថាត ឆេងហ័រ ទទួលបានមេដាយសំរិទ្ធឹ ប្រភេទកីឡាការ៉ាតេ លើវិញ្ញាសា Kata ក្រុម ដែលជាមេដាយសំរិទ្ធដំបូង សម្រាប់ប្រភេទកីឡាការ៉ាតេកម្ពុជា សម្រាប់ការប្រកួតខាងលើនេះ ហើយប្រភេទកីឡាការ៉ាតេកម្ពុជា នឹងមានការប្រកួតច្រើនទៀត ។

ក្នុងឱកាសប្រគល់មេដាយ ជូនក្រុមកីឡាការិនីដោយមានការ អញ្ជើញពីសំណាក់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធាន ប្រតិភូកីឡាកម្ពុជា អញ្ជើញជាកក្តិយសឡើងបំពាក់មេដាយជូន កីឡាការិនី អូន ស្រីដា កីឡាការិនី ពុទ្ធា ស្រីណុច និងកីឡាការិនី ថាត ឆេងហ័រ ក្រុមកីឡាការ៉ាតេរបស់កម្ពុជា នៅសាលកីឡាតេក្វាន់ដូ ក្នុងមហាវិទ្យាល័យ Brawijaya ក្រុងMalang ប្រទេសឥណ្ឌូនេស៊ី ៕
ដោយ៖លី ភីលីព



