ក្រុមជម្រើសជាតិអង់គ្លេសសម្បូរទៅដោយខ្សែបម្រើ និងកីឡាករល្អៗជាច្រើនពិសេសគឺនៅតំបន់ស្លាបតែម្ដង ហើយ Jack Grealish ជាកីឡាករម្នាក់ដែលមានជំនាញក្នុងការលេងស្លាបឆ្វេងរបស់ មេឃខៀវ Manchester City ។
តែយ៉ាងណាការមិនបានចូលលេងឲ្យជម្រើសជាតិនាព្រឹត្តិការណ៍ EURO 2024 បានដក់ជាប់ក្នុងចិត្តរបស់គេនិងធ្វើឲ្យគេមានការខូចចិត្ត។ កីឡាករវ័យ២៨ឆ្នាំបាននិយាយថា «វាការឈឺចាប់បំផុត ប៉ុន្តែយើងត្រូវតែទទួលយកព្រោះក្រុមរបស់យើងត្រូវការអ្នកមានបទពិសោធសម្រាប់ប្រយុទ្ធ»។
គេដឹងថា កាលមិត្តភាពជាមួយ បូស្នៀ-ហីហ្សេហ្គោវីណា អង់គ្លេសបានយកឈ្នះ ដោយលទ្ធផល៣-០ នៅកីឡាដ្ឋាន St James’ Park កាលនោះគឺ Jack Grealish ក៏មានមុខក្នុងក្រុមជម្រើសជាតិដែរ បើនិយាយទៅមុនការប្រកួត EURO ចាប់ផ្ដើមប្រហែលជាង១សប្ដាហ៍តែប៉ុណ្ណោះ ប៉ុន្តែក្រោយមកដល់ពេលរើសកីឡាករ២៦នាក់ចុងក្រោយបែរជាគ្មានឈ្មោះរបស់គេទៅលេងនៅ EURO 2024 ទៅវិញ។
Grealish បាននិយាយថា «…នៅពេលដែលយើងអង្គុយមើលការប្រកួតក្រុមរបស់យើងកំពុងតែលេង តាមទូរស័ព្ទ និងតាមទូរទស្សន៍ វាពិតជាស្ថានភាពមួយដ៏លំបាកសម្រាប់យើងក្នុងនាមយើងជាកីឡាករ។ និយាយដោយស្មោះត្រង់ សម្រាប់ខ្ញុំបាល់ទាត់វាពិតជាពិបាកទទួលយកណាស់ក្នុងស្ថានភាពនេះក្នុងនាមយើងជាកីឡាករម្នាក់»។
កីឡាករដែលបន្ថែមថា និយាយដោយស្មោះត្រង់បាល់ទាត់នៅ EURO 2024 Grealish គិតថាគេគួរតែបានជាប់ជម្រើសជាតិ ប៉ុន្តែអ្វីៗវាបានត្រឹមការខកចិត្ត។ Grealish បានផ្ទេរមកកាន់ Manchester City ក្នុងតម្លៃ១០០លានអឺរ៉ូពេលផ្ទេរចេញពី Aston Villa ហើយឆ្នាំនោះជាពេលដែលអង់គ្លេសបានឡើងដល់ផ្ដាច់ព្រ័ត្រ EURO ដោយចាញ់អ៊ីតាលី៕
ប្រភព៖SABAY