ទីក្រុងប៉ារីស ៖ បន្ទាប់ពីផ្ដួលអ្នកប្រដាល់ថៃ Janjaem Suwannapheng ដោយជ័យជម្នះជាឯកច្ឆ័ន្ទ នៅចំពោះមុខហ្វូង អ្នកគាំទ្រដ៏កក្រើកមួយ កាលពីថ្ងៃអង្គារ អ្នកប្រដាល់អាល់ហ្សេរី Imane Khelif ឡើងទៅប៉ះជាមួយអ្នកប្រដាល់ចិន Yang Liu ដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
អ្នកប្រដាល់អាល់ហ្សេរីរូបនេះ បានជាប់ពាក់ព័ន្ធក្នុងជម្លោះយេនឌ័រ ដ៏សំខាន់នៅកីឡាអូឡាំពិកទីក្រុងប៉ារីស បានឈ្នះអ្នកប្រដាល់ថៃ នៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ របស់នាងកាលពីថ្ងៃអង្គារ ធ្វើឲ្យរូបនាងមានមេដាយប្រាក់ មួយក្នុងដៃនៅចំពោះមុខហ្វូងមនុស្ស Roland Garros ដែលស្រែកហៅឈ្មោះរបស់នាង។
អ្នកប្រដាល់ Imane Khelif បានយកឈ្នះម្ចាស់មេដាយប្រាក់ ពិភពលោកឆ្នាំ ២០២៣ របស់ប្រទេសថៃ អ្នកប្រដាល់ Janjaem Suwannapheng ដោយពិន្ទុជាឯកច្ឆ័ន្ទឈាន ទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រក្នុងប្រភេទទម្ងន់ ៦៦ គីឡូក្រាមផ្នែកនារី។
អ្នកប្រដាល់ Khelif បានប្រាប់ AFP ថា ខ្ញុំដូចជាអត្តពលិកទាំងអស់ ខ្ញុំនៅទីនេះដើម្បីសម្រេចក្តីសុបិនរបស់ខ្ញុំ ។ អ្នកប្រដាល់ Khelif និងអ្នកប្រដាល់ Lin អាយុ ២៥ ឆ្នាំដូចគ្នា ដោយអ្នកទាំង២នាក់ធ្លាប់ជួបគ្នា នៅព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូកាលពី ៣ ឆ្នាំមុន ប៉ុន្តែមិនមានភាពចម្រូងចម្រាស នៅពេលនោះ ហើយក៏មិនបានឈ្នះមេដាយផងដែរ។
អ្នកទាំង ២ ត្រូវបានដកសិទ្ធិពីការប្រកួតជើងឯកពិភពលោក កាលពីឆ្នាំមុន បន្ទាប់ពីបរាជ័យក្នុងការធ្វើតេស្តសិទ្ធិភេទ ប៉ុន្តែត្រូវបានជម្រះឲ្យទៅប្រកួត ប្រជែងនៅទីក្រុងប៉ារីស៕