កីឡា

ប៉ាគីស្ថាន ផ្តល់រង្វាន់ ដល់ម្ចាស់មេដាយមាស javelin Nadeem ចំនួន ៨៩៧,០០០ ដុល្លារ សម្រាប់ការបំបែក កំណត់ត្រា នៅអូឡាំពិកប៉ារីស

AFP

អ៊ីស្លាម៉ាបាដ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ម្ចាស់មេដាយមាស កីឡាចោលស្នកីឡាអូឡាំពិក កីឡាករ Arshad Nadeem បានទទួលប្រាក់សរុបចំនួន ២៥០ លានរូពី (៨៩៧,០០០ ដុល្លារ) កាលពីថ្ងៃអង្គារ ខណៈប្រទេសប៉ាគីស្ថាន បានបន្តអបអរ ការបំបែកកំណត់ត្រា របស់កីឡាកររូបនេះ នៅព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសផ្តល់ប្រាក់ចំនួន ១៥០ លានរូពី (៥៣៨ ,០០០ដុល្លារ) សម្រាប់កីឡាករ Nadeem ក្នុងពិធីពិសេសមួយ ដើម្បីផ្តល់កិត្តិយសដល់អត្តពលិកក្នុងទីក្រុង Islamabad ។ ការប្រកាសរបស់លោក Sharif បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីនាយករដ្ឋមន្រ្តីរដ្ឋ Punjab លោក Mariam Nawaz បានទៅលេងផ្ទះរបស់កីឡាករ Nadeem នៅភូមិមួយក្នុងសង្កាត់ Mian Channu ហើយបានប្រគល់មូលប្បទានប័ត្រចំនួន ១០០ លានរូពី (៣៥៩,០០០ ដុល្លារ) ដល់លោក។

លោក Nawaz ក៏បានប្រគល់កូនសោរថយន្តថ្មីដែលមានលេខចុះបញ្ជីពិសេស “PAK 92.97” ដើម្បីរំលឹកដល់ការបោះចោលរបស់លោក Nadeem ចម្ងាយ ៩២.៩៧ ម៉ែត្រនៅប៉ារីសជាកំណត់ត្រាអូឡាំពិក។ លោក Salman Iqbal Butt ជាគ្រូបង្វឹករបស់កីឡាករ Nadeem ក៏ត្រូវបានផ្តល់ប្រាក់ចំនួន ៥ លានរូពី (១៨,០០០ ដុល្លារ) ផងដែរ។

លោក Sharif បាននិយាយ នៅពេលប្រកាសប្រាក់ដល់លោក Nadeem ដែលឪពុករបស់លោកជាកម្មករប្រាក់ឈ្នួលប្រចាំថ្ងៃថា អ្នកបានធ្វើឲ្យប្រជាជន ប៉ាគីស្ថានចំនួន២៥០ លាននាក់រីករាយទ្វេដង ពីព្រោះយើងក៏នឹងប្រារព្ធទិវាឯករាជ្យរបស់យើងនៅថ្ងៃស្អែក ក្រោមប្រធានបទប្រទេសទាំងមូលគឺមេឃខ្ពស់៕

Most Popular

To Top