The Goal នៅថ្ងៃនេះបានឲ្យដឹងថាអតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid កីឡាករ James Rodriguez នឹងអាចវិលត្រឡប់មកលីគ កំពូលអេស្បាញវិញហើយបន្ទាប់ពីបាន ឈានទោដល់ការព្រមព្រៀងជាមួយនឹងក្លឹបកំពូលមួយនៅទីនេះ។
កីឡាករវ័យ៣៣ឆ្នាំរូបនេះបានព្រមព្រៀងជាពាក្យសំដីជាមួយនឹងក្លឹប Rayo Vallencano រួចទៅហើយជាមួយនឹងកុងត្រាដែលមានរយៈពេល១ឆ្នាំ និងជម្រើសក្នុងការបន្តបន្ថែម១ឆ្នាំ ទៀតហើយជឿជាក់ថាការត្រូតពិនិត្យសុខភាពនឹងធ្វើឡើងនៅសប្តាហ៍ខាងមុខនេះ។
កីឡាករកូឡំប៊ីរូបនេះមិនមានក្លឹបលេងឡើយ ចាប់តាំងពីបានផ្តាច់កុងត្រាកាល ពីលេងជាមួយនឹងក្លឹបប្រេស៊ីល Sao Paulo ហើយតែងតែមានព័ត៌មានអំពីការវិលត្រឡប់មកអឺរ៉ុបវិញជាមួយនឹងក្លឹបជាច្រើនក្នុងនោះរួមមានទាំង AT Madrid ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី