យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបនៅលីគកំពូលប្រេស៊ីល Flamengo នៅតែបន្តសង្ឃឹមថានឹងអាចចរចានាំយកកីឡាករ Jorginho មកចូលរួមក្លឹបនៅមុនទីផ្សារដោះដូរខែមករានេះត្រូវបានបញ្ចប់។
ប្រធានបច្ចេកវិទ្យារបស់ក្លឹបលោក Jose Boto បានបង្ហាញអំពីភាពវិជ្ជមានអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្លឹបដើម្បីផ្ទេរកុងត្រារបស់ Jorginho ហើយមកទល់ពេលនេះវិដេអូទំនាក់ទំនងគ្នារវាងក្លឹបនិងកីឡាករត្រូវបានបង្ហាញជាច្រើនមកហើយ។
កីឡាករវ័យ៣៣ឆ្នាំរូបនេះបច្ចុប្បន្នមិនសូវបានបង្ហាញខ្លួនបានញឹកញាប់នោះទេជូនឈុតធំរបស់ Arsenal ហើយកុងត្រារបស់គាត់ក៏កាន់តែខិតជិតមកដល់ផងដែរនៅត្រឹមចុងរដូវកាលនេះដូច្នេះការចាកចេញគឺជារឿងដែលត្រូវតែធ្វើនៅពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី
