បរទេស ៖ យោងតាមការចេញផ្សាយ របស់ The GOal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Rodrygo គឺនឹងមិនត្រូវបានដោះដូរឡើយ ទៅឲ្យក្លឹបនៅលីគកំពូលអារ៉ាប់ ទោះបីជាតម្លៃខ្លួនថ្លៃយ៉ាងណាក្តី។
គេជឿជាក់ថា Real Madrid បានបដិសេធកុងត្រា ដែលាមនតម្លៃដល់ទៅ៣០០លានអឺរ៉ូដែលក្លឹប Al Hilal បានផ្តល់ទៅឲ្យកីឡាករ Rodrygo និងក៏ត្រូវបានគេស្គាល់ថាជាកុងត្រា ដែលធ្លាប់បានត្រៀម ផ្តល់ទៅឲ្យកីឡាករ Neymar ។
Al Hilal បានបាត់បង់ Neymar ក្រោយការសម្រេចចិត្ត របស់កីឡាករប្រេស៊ីលរូបនេះទៅកាន់ក្លឹប ដើមនៅប្រេស៊ីលវិញប៉ុន្តែយ៉ាងណាក្តី Rodrygoវ័យ២៤ឆ្នាំ គឺនឹងមិនសម្រេចចិត្តដើរ តាមដានជើងរបស់ Neymar នោះទេចំពោះកុងត្រាដ៏មានតម្លៃបែបនេះ ៕
ប្រែសម្រួល៖ស៊ុនលី
