ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសថៃដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី៣៣ ឆ្នាំ២០២៥ បានបង្ហាញរូបសញ្ញា “ឡូហ្គោ” និងម៉ាស្កូត ជាផ្លូវការរបស់ព្រឹត្តិការណ៍ ជិតមួយឆ្នាំមុនការប្រកួតចាប់ផ្ដើមដែលប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី ២០ ឆ្នូ ឆ្នាំ២០២៥។
យោងទៅតាមអ្នករៀបចំបាននិយាយថា សម្រាប់វិធីសាស្រ្តពិសេសមួយ រូបម៉ាស្កូតចំនួន ៥ ផ្សេងគ្នាដែលត្រូវបានគេស្គាល់ថាជា “The Sans” ត្រូវបានណែនាំ តាមនីមួយៗត្រូវបានបំផុសគំនិតដោយរាងធរណីមាត្រ ដែលមានប្រភពចេញពីគំនូរបុរាណថៃ។ តួអង្គទាំង ៥ នីមួយៗមានរូបរាង និងពណ៌តែមួយគត់ (បៃតង ខៀវ លឿង ផ្កាឈូក និងក្រហម) តំណាងឲ្យបុគ្គល ឯកភាព និងភាពចម្រុះនៃវប្បធម៌។ តុក្កតាទាំងនោះបានបញ្ចូលគ្នានូវភាពទំនើបចូលទៅ ក្នុងមរតកដ៏សម្បូរបែបរបស់ប្រទេសថៃ។
ទន្ទឹមនឹងនេះ និមិត្តសញ្ញា SEA Games លើកទី៣៣ បញ្ចូលឆ្នូតចម្រុះពណ៌ដែលនឹកឃើញដល់វិស័យកីឡា រួមផ្សំជាមួយនឹងធាតុផ្សំនៃស្ថាបត្យកម្មថៃបុរាណ ដែលរំលេចនូវកេរដំណែលវប្បធម៌របស់ប្រទេសជាតិ ទាំងឡូហ្គោ និងម៉ាស្កូត ត្រូវបានរចនាឡើងដោយវិចិត្រករល្បីឈ្មោះ Thiranop Wangsilpakun ។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ប្រទេសនេះមានគោលបំណងប្រែក្លាយ SEA Games លើកទី៣៣ ទៅជាព្រឹត្តិការណ៍លំដាប់ពិភពលោក ដោយបង្ហាញពីការរួបរួមក្នុងតំបន់ ស្របពេលការរួមបញ្ចូលប្រពៃណី យ៉ាងរលូនជាមួយនឹងចក្ខុវិស័យសកល។ ការប្រកួតនេះនឹងមានប្រភេទកីឡាចំនួន ៥០ប្រភេទកីឡា មាន ៥៧៤ វិញ្ញាសា ក្នុងនោះមានកីឡាត្រូវបង្ហាញចំនួន ៣ ប្រភេទ ឌីសហោះ ទាញព្រ័ត្រ និងកីឡាពីលើអាកាស។
ព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី៣៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងបាងកក ឈុនបុរី និងសុងក្លា។ កាលពីព្រឹត្តិការណ៍កីឡា ព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី៣២ នៅកម្ពុជា ឆ្នាំ២០២៣ វៀតណាមបានឈរកំពូលតារាង ដោយទទួលបានមេដាយសរុបចំនួន ៣៥៥គ្រឿង ក្នុងនោះមានមាស ១៣៦ គ្រឿង៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)