ខេត្តកណ្តា ៖ នាថ្ងៃ៣ ខែមីនា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ការប្រកួតកីឡាប៊ូល និងប៉េតង់ខេត្តកណ្តាលដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ២០២៥ បានចាប់ផ្តើមជាផ្លូវការហើយ ដោយមានការចូលរួមថ្នាក់ដឹកនាំ មន្ទីអប់រំយុវជន និងកីឡា និងមន្រី្តខេត្តកណ្តាល ដើម្បីចម្រាញ់ រកក្រុម អត្តពលិកមានសមត្ថភាព តំណាងឲ្យខេត្តកណ្តាល ទៅចូលរួមការប្រកួតជ្រើសរើសកីឡាប៊ូល និងប៉េតង់ពាន់រង្វាន់ រដ្ឋមន្រ្តីក្រសួងអប់រំ ។

លោកស្រី ឃុន សុខុម អនុប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្ដាល បានមានប្រសាសន៍ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ដើម្បីចូលរួមអបអរ សាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៥ ជាពិសេស ដើម្បីបង្កើតនូវចំណង មិត្តភាព សាមគ្គីភាព និងភាពសប្បាយរីករាយ រវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីក្រោមឱវាទកាន់តែស្អិតរមួត មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល គ្រោងនឹងរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់ អបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ។

លោកស្រីបន្តថា ក្រុមកីឡាករ-កីឡាការិនីឆ្នើមនៃការប្រកួតនេះ ជាអ្នកតំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសកីឡាប៊ូល និងប៉េតង់ពាន់រង្វាន់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តិនៅខេត្តសៀមរាប នាពេលខាងមុខនេះ។

ការប្រកួតខាងលើនេះមានប្រភេទវិញ្ញាសា ចំនួន ២ គឺវិញ្ញាសា ២ នាក់ ទល់នឹង ២ នាក់ ប្រធាន ឬអនុប្រធានម្នាក់ចូលរួម) និងវិញ្ញាសា ៣ នាក់ ទល់នឹង ៣ នាក់ (ត្រូវមាននារីម្នាក់ជាមន្តី្រមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាលចូលរួម)។ ការប្រកួតនេះមាន ១៤ ក្រុមចូលរួមចែកចេញជា ៤ ពូល ៕




