កីឡា

Antony ចាប់ផ្តើមចរចាជាមួយនឹង Man UTD ទាំងដែលកីឡាករចង់បន្តនៅ Betis

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Antony នឹងត្រៀមខ្លួនដើម្បីធ្វើការចរចា ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ជុំវិញបញ្ហាអនាគតរបស់ខ្លួន ខណៈដែលជាក់ស្តែងកីឡាករ គឺមិនចង់ចាកចេញពី Real Betisនោះទេ។

បច្ចុប្បន្នកំពុងលេងខ្ចីជើងឲ្យ Real Betis នៅអេស្បាញកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ កំពុងមានទំរង់លេងឡើងខ្លាំងមែនទេ ហើយទទួលបានការពេញចិត្តពេញថ្លើម ពីសំណាក់គ្រូបង្វឹកនិងអ្នកគាំទ្រក្លឹបយ៉ាងខ្លាំង។

គួរឲ្យដឹងដែរថាកុងត្រារបស់Antony ជាមួយនឹងក្លឹប Man UTD មានសុពលភាពដល់ឆ្នាំ២០២៧ ប៉ុន្តែជឿជាក់ថានឹងមិនអាចបន្តបាននោះទេ ពីព្រោះថាកីឡាករមិនចង់ត្រឡប់ទៅវិញ ប៉ុន្តែយ៉ាងណាក្តី Man UTD អាចនឹងសុំចរចាពិចារណាបន្ថែម កុងត្រាខ្ចីជើងមួយរដូវកាលទៀតមុនការចរចាសាជាថ្មី៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top