កីឡា

Maguire បន្ត​តំណែង​ជា​ប្រធាន​ក្រុម​ Man Utd

ខ្សែការពារ​ Harry Maguire នៅ​តែ​បន្ត​តំណែង​ជា​ប្រធាន​ក្រុម​ Manchester United ដដែល​នេះ​បើ​យោង​តាម​ការ​ចុះ​បញ្ជាក់​ផ្ទាល់​របស់ Erik ten Hag នៅ​ក្នុង​ថ្ងៃ​នេះ ​។

នៅ​ក្នុង​រដូវកាល​កន្លង​ទៅ​នេះ​ Maguire ត្រូវ​បាន​អ្នកគាំទ្រ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ក្នុង​សមត្ថភាព​ជា​កីឡាករ​ និង​ប្រធាន​ក្រុម​ ដោយ​អ្នក​គាំទ្រ​ទទូច​ចង់​ឲ្យ​ក្លឹប​ Man Utd លក់​កីឡាករ​នេះ​ចេញ​នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​។

យ៉ាង​ណា​អ្វី​ៗ​ផ្ទុយ​ពី​អ្នកគាំទ្រ ​ចង់​បាន​ដោយ​សម្រាប់​រដូវកាល​ថ្មី​នេះ​ កីឡាករ​ខាង​លើ​នៅ​តែ​ជា​កីឡាករ​ Man Utd ហើយ​ក៏​ជា​ប្រធាន​ក្រុម​នេះ​ដដែល​ផង​ដែរ​។

លោក​ Ten Hag បាន​លើក​ឡើង​បកស្រាយ​ថា​៖” Harry Maguire នៅ​តែ​ជា​ប្រធាន​ក្រុម ​។ ច្បាស់​ណាស់​ខ្ញុំ​ត្រូវ​ការ​ស្គាល់​កីឡាករ ​គ្រប់​គ្នា​ទាំង​អស់​ អញ្ចឹង​ត្រូវ​ការ​ពេល​វេលា​ច្រើន ​។ ប៉ុន្តែ​ Maguire ជា​ប្រធាន​ក្រុម​រាប់​ឆ្នាំ​នៅ​ទី​នេះ​ ហើយ​គេ​ក៏​មាន​លទ្ធផល​ជោគជ័យ​ច្រើន​ អញ្ចឹង​ខ្ញុំ​អត់​មាន​មន្ទិល ​សង្ស័យ​អី​រឿង​សមត្ថភាព​គេ​នោះ​ទេ​ “៕

Most Popular

To Top