កីឡា

កីឡាចំបាប់ កីឡាគុនដាវ និង៣ប្រភេទទៀត ចាប់ផ្តើមការប្រកួតមុនគេ ក្នុងប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ៖កីឡា ៥ ប្រភេទចាប់ផ្តើមការប្រកួតមុនគេក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាព សិក្សា” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។

កីឡា ៥ ប្រភេទចាប់ផ្តើមការប្រកួតមុនគេរួមមានកីឡាចំបាប់ កីឡាគុនដាវ កីឡាបាល់ទាត់ កីឡាបាល់ទះ និងបាល់បោះ។ កីឡាចំបាប់ប្រព្រឹត្តិចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ នៅសាលហ្វឹកហាត់ដំបូលទូករបស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក កីឡាគុនដាវ ប្រព្រឹត្តិចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ សាកលវិទ្យាល័យវេស្ទើន។

រីឯកីឡាបាល់ទាត់ ប្រព្រឹត្តិចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាល័យបឹងកេងកង វិទ្យាល័យបឹងត្របែក វិស្ថានអប់រំកាយ និងកីឡា និងវិទ្យាល័យ ជា ស៊ីម ជ្រោយ ចង្វារ ។ កីឡាបាល់ទះ ប្រព្រឹត្តិចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាល័យវត្តកោះ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយឡែកកីឡាបាល់ទះ ប្រព្រឹត្តិចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

សម្រាប់ពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ជាផ្លូវការនឹងធ្វើឡើងនាថ្ងៃទី៣ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕ ដោយ៖លី ភីលីព

Most Popular

To Top