The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករអតីតខ្សែប្រយទ្ធកាំភ្លើងធំ Arsenal កីឡាករ Pierre Emerick Aubameyang នឹងអាចចាប់ដៃគូគ្នាជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Mason Greenwood នៅទឹកដី State Velodrome។
ក្លកឹប Marseille ត្រូវបានគេជឿជាក់ថាបានចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងកីឡាករប្រយុទ្ធជើងចាស់រូបនេះ ដើម្បីយកមកពង្រឹងតំបន់ប្រយុទ្ធត្រៀមរដូវកាលក្រោយ។
កីឡាករវ័យ៣៦ឆ្នាំដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Al Qadsiah លីគកំពូលអារ៉ាប់នៅឡើយនោះ នឹងក្លាយទៅជាកីឡាករដែលមិនមានតម្លៃខ្លួនឡើយ នៅរដូវកាលក្រោយពោលគឺត្រឹមតែ ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះក្រោយបញ្ចប់កុងត្រា៕
ប្រែសម្រួល៖ ស៊ុន លី
