The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ជាផ្លុវការហើយដែលក្លឹបមាន់ខ្នាយមាស Spurs បានទិញបានសម្រេចកីឡាករ Mohammed Kudus ពីក្លឹប West Ham ក្នុងតម្លៃខ្លួនប្រមាណជា ៥៥លានផោន។
ការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ធ្វើឡើងក្នុងពេលដែលកីឡាករបានផ្ទេរមកធ្វើការ ពិនិត្យសុខភាពហើយជឿជាក់ថា កុងត្រារបស់កីឡាករសញ្ជាតិហ្គាណារូបនេះ នឹងទទួលបានរហូតទៅដល់៦ឆ្នាំ។
គួរឲ្យដឹងដែរកន្លងមកតម្លៃខ្លួនរបស់ Kudus មានទៅ៨៥លានផោនប៉ុន្តែ West Ham សុខចិត្តទទួលយកតម្លៃខ្លួនទាបបន្តិច ដើម្បីយកទៅដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប។
ក្នុងពេលជាមួយគ្នានេះផងដែរ Spurs ក៏ត្រូវបានគេដឹងថាកំពុងទាក់ទាញជិត បានសម្រេចកុងត្រាកីឡាករ Morgan Gibbs ផងដែរពី Nottingha Forest ក្នុងតម្លៃខ្លួនប្រមាណជា ៦០លានផោន៕
ប្រែសម្រួល៖ ស៊ុន លី
