ខេត្តព្រះសីហនុ ៖ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីអប់រំ គុណតម្លៃអូឡាំពិក និងសមភាពស្ត្រី ក្នុងវិស័យកីឡាដោយមានសិស្សានុសិស្សជាស្ត្រី ជាង២០០នាក់ នៃអនុវិទ្យាល័យសម្ដេចឪ នៅខេត្តព្រះសីហនុ ដែលសិស្សានុសិស្សទំាងនេះ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្នាក់ទី៩ ក្នុងតារាងវាយសី Sihanoukville badminton center ( SBC) ស្ថិត។

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា នៃ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាគ្រូឧទ្ទេសប្រចាំកម្មវិធីនេះ មានប្រសាសន៍ថា វគ្គទី១នៃកម្មវិធីនេះ មានការចែករម្លែកពី គុណតម្លៃអូឡាំពិក ចលនាអូឡាំពិក និងប្រវត្តិកីឡាអូឡាំពិក បន្ទាប់មក យុវតីទាំងអស់ក៏បានចូលរួមហ្វឹកហាត់កីឡាវាយសី នៅក្លិបកីឡាវាយសី SBC ក្នុងវិទ្យាល័យសម្ដេចឪ ដើម្បីជាការផ្សព្វផ្សាយយុទ្ធនាការយុវតីម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិត ។

យុវតីជាសិស្សានុសិស្សនៅ វិទ្យាល័យសម្ដេចឪ នឹងបានចូលរួមលេងកីឡាកាន់តែច្រើន ជាពិសេស កីឡាវាយសី ព្រោះស័ក្ដិសមនឹងនារី ដែលមិនបង្កជាបញ្ហាដល់រាងកាយ ដូចកីឡាមួយចំនួនទៀតឡើយ។ ជាមួយគ្នានេះ យុវតីទាំងអស់បានចូលរួមលេងកីឡាយ៉ាងផុសផុល ដែលជាសកម្មភាពល្អសម្រាប់សុខភាព។

ចំណែកលោក ទីប្រឹក្សា នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា កម្មវិធីសមភាពស្ត្រីក្នុងវិស័យកីឡា ស្ថិតក្រោមគម្រោង នៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដើម្បីលើកកម្ពស់ស្រ្តី ឱ្យបានដឹងពីការអប់រំគុណតម្លៃអូឡាំពិក ជំរុញស្ត្រីចូលរួមលេងកីឡា និងសមភាពយេនឌ័រក្នុងវិស័យកីឡាដែលស្ត្រីមានសិទ្ធិចូលរួមលេងកីឡាដូចបុរសដែរ ខុសពីអូឡាំពិកសម័យបុរាណដែលស្ត្រីមិនអាចលេងកីឡាបាន៕



