យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Cristiano Ronaldo ប្រហែលជានឹងអាចសម្រេចចិត្ត ចាកចេញពីក្លឹប Al Nassr ហើយនៅរដូវក្តៅខាងមុខ ។
ដំណឹងនេះត្រូវបានធ្វើឡើង ក្រោយពេលដែលមានលេចឬថា កីឡាករ រូបនេះហាក់ដូច ជាមិនសប្បាយចិត្តឡើយ ជាមួយនឹងក្លឹប Al Nassr នៅពេលនេះ ដោយក្នុងនោះ គាត់នឹង អាចវិលត្រឡប់ ទៅលីគកំពូលអឺរ៉ុបវិញ ឬទៅលេងនៅលីគកំពូលអាមេរិក ។
គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីតម្លៃខ្លួន របស់គាត់នៅក្នុងកុងត្រារបស់ Al Nassr នៅពេលបច្ចុប្បន្នគឺមានប្រមាណ ជា៥០លានផោន ប្រសិនបើក្លឹបណាមានបំណង ចង់ទាក់ទងគាត់ឲ្យទៅលេងជាមួយ៕
ប្រែសម្រួល៖ស៊ុនលី
