The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអនាគតរបស់កីឡាករខ្សែប្រយុទ្ធជើងចាស់ប៉ូឡូញLewandowskiនៅតែមិនទាន់មានភាពប្រាកដប្រជានៅឡើយទេខណៈដែលកុងត្រារបស់គាត់គឺនឹងត្រូវផុតកំណត់ទៅហើយនៅត្រឹមរដូវក្តៅនេះ។
ទោះបីជាមានអាយុឈានចូលវ័យ៣៧ឆ្នាំទៅហើយក្តីប៉ុន្តែនៅតែមានក្លឹបធំៗនៅអឺរ៉ុបជាច្រើនក្នុងនោះជាពិសេសគឺក្លឹបយក្សនៅអ៊ីតាលីដែលមានទាំង AC Milan និង Inter Milan pgdEr.
ក្លឹបទាំងពីរត្រូវបានគេដឹងថាកំពុងធ្វើការងារនៅលើជំហ៊ានដំបូងដើម្បីអាចចរចាកុងត្រារបស់ Lewandowski នៅក្រោយចាប់រដូវក្តៅខាងមុខ។ក្នុងនោះគេបានដឹងដែរថាមន្ត្រីធ្វើការងារបស់ក្លឹបបានជួបជាមួយនឹងភ្នាក់ងារតំណាងកីឡាកររួចរាល់ហើយនៅក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងមកនេះ៕
ប្រែសម្រួល៖ស៊ុនលី
