ព័ត៌មានអន្តរជាតិ
កប៉ាល់លិចបាត់សមុទ្រ នៅសតវត្សរ៍ទី ១៩ រកឃើញដោយក្រុមវិស្វករធ្វើផ្លូវនៅរដ្ឋផ្លរីដា
រដ្ឋផ្លរីដា៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ស្ថានភាព នៃការអភិរក្សដ៏គួរឲ្យកត់សម្គាល់ត្រូវបានកត់ត្រានៅលើគ្រោងឆ្អឹងនៃការលិចកប៉ាល់នេះ ភាគច្រើនត្រូវបានសន្មតថា ជាសំណាកលិចក្នុងរយៈពេលយូរ ដែលការពារវាពីការពុកផុយ ដោយសារកប់ក្នុងដីយូរពេក ។ នាយកដ្ឋានដឹកជញ្ជូនរដ្ឋផ្លរីដា (FDOT)ថា ថ្មីៗនេះបានបង្ហាញពីការរកឃើញនៃការលិចកប៉ាល់នៅសតវត្សរ៍ទី ១៩ ស្ទើរតែនៅដដែល ខណៈពេលកំពុងធ្វើការនៅលើផ្លូវរដ្ឋ A1A ក្បែរស្ពានតោ។ ការរកហើញនឹកស្មានមិនដល់នេះបានកើតឡើង ខណៈក្រុមអ្នកសាងសង់បានចូលរួមក្នុងគម្រោងកែលម្អប្រព័ន្ធលូ។ អ្នកបុរាណវត្ថុវិទូ...