ព្រឹត្តិការណ៍
តើប្រទេសណា មានទំនាក់ទំនងការទូត ជាផ្លូវការដំបូងបង្អស់ ជាមួយកម្ពុជា ក្នុងសម័យទំនើប?
ប្រទេសដែលមាន ទំនាក់ទំនងការទូតជាផ្លូវការ ដំបូងបង្អស់ជាមួយកម្ពុជា ក្នុងសម័យទំនើបគឺ សហរដ្ឋអាមេរិក។ នេះបើតាមបញ្ជីទំនាក់ទំនងការទូតរបស់កម្ពុជា ដែលរៀបរៀង ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ អាមេរិកបានបង្កើត ទំនាក់ទំនងការទូតជាមួយកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ពោលគឺនៅពេលកម្ពុជានៅមិនទាន់ទទួលបានឯករាជ្យពេញលេញ ពីបារាំងនៅឡើយ។ ទំនាក់ទំនងការទូតនេះ ជាទំនាក់ទំនងផ្លូវការរវាងរដ្ឋ និងរដ្ឋ ហើយទំនាក់ទំនងនេះបានសេចក្ដីថា រដ្ឋទាំងពីរទទួលស្គាល់គ្នា ហើយរាប់អានគ្នាស្មើមុខ...