អាល្លឺម៉ង់៖របាយការណ៍បានព្រមានថា ការប្រែប្រួលអាកាសធាតុអាចបង្កើនភាព ញឹកញាប់នៃគ្រោះរាំងស្ងួតនៅរដូវក្តៅក្នុងតំបន់នៅទ្វីបអឺរ៉ុបនៅឆ្នាំ ២០៩៩ រួមមានប្រទេសបារាំង Alps មេឌីទែរ៉ាណេនិងឧបទ្វីប Iberian អាចរងផលប៉ះពាល់ខ្លាំង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Ludwig-Maximilians-UniversitätMünchen (LMU) ប្រទេសអាល្លឺម៉ង់បានឲ្យដឹងថា វិបត្តិអាកាសធាតុបាន ជះឥទ្ធិពលជាសកលយ៉ាងធ្ងន់ធ្ងរ រួចទៅហើយរួមទាំងការកើនឡើងនៃ គ្រោះរាំងស្ងួតបណ្តាលឲ្យមានការចំណាយសង្គមសេដ្ឋកិច្ច និងបរិស្ថានយ៉ាងច្រើន។ អង្គការសុខភាពពិភពលោក (WHO)...
ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ផ្ទាំងទឹកកក Doomsday Glacier របស់អង់តាក់ទិកមិនត្រឹមតែបាត់បង់ទឹកកកយ៉ាងឆាប់រហ័សពីការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែវាថែមទាំងទទួលបានកម្ដៅទ្វេដងពីការឡើងកម្ដៅផែនដីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ផ្ទាំងទឹកកក Glacier ត្រូវបានគេហៅថា ជាផ្ទាំងទឹកកក Doomsday Glacier ដោយសារឥទ្ធិពលរបស់វាទៅលើការកើនឡើងនីវ៉ូទឹកសមុទ្រកំពុងត្រូវបានកម្ដៅពីសម្បកផែនដី ព្រោះវាមានជម្រៅត្រឹមតែ ១០ ទៅ ១៥ ម៉ាយពីក្រោមអង់តាក់ទិកខាងលិចបើប្រៀបធៀបទៅនឹងប្រហែល ២៥ ម៉ាយល៍ នៅអង់តាក់ទិកខាងកើត។ លោកវេជ្ជបណ្ឌិត...
អាមេរិក៖លោក Biden បានជំរុញឲ្យមានសកម្មភាពរបស់អាមេរិក បន្ទាប់ពីរបាយការណ៍ របស់អង្គការសហប្រជាជាតិបាននិយាយថា ការឡើងកម្ដៅផែនដីគឺអាចបង្កឲ្យមានអាកាសធាតុធ្ងន់ធ្ងរហើយ ពិភពលោកនឹងឡើងកម្ដៅ ២,៧ អង្សាហ្វារិនហៃ នៅឆ្នាំ ២០៤០ ពោលគឺលឿនជាង ការព្យាករណ៍មួយទសវត្សរ៍ ហើយថ្លៃដើមនៃភាពអសកម្មនៅតែបន្តកើនឡើង លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលលោកបានជំរុញឲ្យសហរដ្ឋអាមេរិកនិងប្រទេសនៅលើពិភពលោកកំណត់កំហាប់ឧស្ម័ន ផ្ទះកញ្ចក់យ៉ាងឆាប់រហ័ស។ យោងតាមការវាយតម្លៃរបស់ក្រុមអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) របស់អង្គការសហប្រជាជាតិថា ផែនដីទំនងជានឹងឡើងកម្ដៅដោយ...
ហូឡង់៖ការសិក្សាថ្មីមួយបានបង្ហាញថា ការប្រែប្រួល អាកាសធាតុអាច ធ្វើឲ្យប្រជាជនចំនួន ៤១០ លាននាក់នៅតាមតំបន់ឆ្នេរទូទាំងពិភពលោកប្រឈមនឹងហានិភ័យពីការកើនឡើង កម្ពស់ទឹកសមុទ្រត្រឹមឆ្នាំ ២១០០ ដែលជាការកើនឡើងជាង ៥៣ ភាគរយពីការប៉ាន់ស្មានបច្ចុប្បន្ននេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមដែលដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវបរិស្ថាន NUS ក្នុងប្រទេសហូឡង់បានរកឃើញថា បច្ចុប្បន្នមានប្រជាជនចំនួន ២៦៧ លាននាក់រស់នៅលើដីដែលមានកម្ពស់តិចជាង១.៨២ម៉ែត្រពីនីវ៉ូទឹកសមុទ្រដោយ ៦២ ភាគរយនៃចំនួនប្រជាជនស្ថិតនៅតំបន់ត្រូពិក ប៉ុន្តែប្រជាជននៅឥណ្ឌូនេស៊ីមានវិសាលភាពធំបំផុត នៃដីដែលមានហានិភ័យ។...
អាមេរិក៖ខណៈពេលដែលចំនួន ប្រជាជនពិភពលោក នៅតែបន្តកើនឡើងនោះ ការសិក្សាថ្មីមួយបានបង្ហាញថាផលិតភាពកសិកម្មបានធ្លាក់ចុះ ដោយសារតែផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការ ចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ នៅទូទាំងពិភពលោកកសិករកំពុងដាំចំណីអាហារតិចជាង ២០ ភាគរយ បើពួកគេមានស្ថានភាពបរិស្ថានដូចកាលពីទសវត្សឆ្នាំ ១៩៦០ ។ អ្នកស្រាវជ្រាវនិយាយថា កត្តាចម្បងគឺការផ្លាស់ប្តូរលំនាំអាកាសធាតុរួមទាំងការកើនឡើងនៃទឹកជំនន់ និងគ្រោះរាំងស្ងួតនៅក្នុងតំបន់ផ្សេងៗគ្នា។ ការផ្លាស់ប្តូរយ៉ាងខ្លាំង និងមិននឹកស្មានដល់ទាក់ទងនឹងការផ្លាស់ប្តូរអាកាសធាតុធ្វើឲ្យវាកាន់តែពិបាកសម្រាប់អ្នកបង្កគ្រោះថ្នាក់ក្នុងការរៀបចំផែន ការយុទ្ធសាស្រ្តផលិតភាពដើម្បីទទួលបានផលខ្ពស់បំផុត។ តំបន់ធំជាងគេបំផុតដូចជានៅអាមេរិកឡាទីន...