ព័ត៌មានអន្តរជាតិ
ការសិក្សាថ្មី ៖ ជនជាតិយូដា ពីបុរាណតែងតែ បរិភោគត្រី គ្មានស្រកា ដែលជាអាហារ ត្រូវហាមឃាត់ នៅក្នុងព្រះគម្ពីរ
អ៊ីស្រាអែល ៖ ការសិក្សាពីបុរាណវិទ្យាថ្មី បានរកឃើញថា អ្នករស់នៅយុគសម័យដែក នៅស្រុកយូដា បានបរិភោគត្រីគ្មានស្រកា ជាប្រចាំ ដូចជាត្រីប្រា ទោះបីវាត្រូវបានហាម ឃាត់យ៉ាងតឹងរ៉ឹង ក៏ដោយយោងតាមច្បាប់ របបអាហាររបស់ជ្វីហ្វ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវមក ពីសាកលវិទ្យាល័យ Ariel របស់អ៊ីស្រាអែល បានពិនិត្យមើលឆ្អឹងត្រី ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ត្រូវបានគេរកឃើញ...