ព័ត៌មានអន្តរជាតិ

ការសិក្សាថ្មី ៖ ជនជាតិយូដា ពីបុរាណតែងតែ បរិភោគត្រី គ្មានស្រកា ដែលជាអាហារ ត្រូវហាមឃាត់ នៅក្នុងព្រះគម្ពីរ

អ៊ីស្រាអែល ៖ ការសិក្សាពីបុរាណវិទ្យាថ្មី បានរកឃើញថា អ្នករស់នៅយុគសម័យដែក នៅស្រុកយូដា បានបរិភោគត្រីគ្មានស្រកា ជាប្រចាំ ដូចជាត្រីប្រា ទោះបីវាត្រូវបានហាម ឃាត់យ៉ាងតឹងរ៉ឹង ក៏ដោយយោងតាមច្បាប់ របបអាហាររបស់ជ្វីហ្វ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវមក ពីសាកលវិទ្យាល័យ Ariel របស់អ៊ីស្រាអែល បានពិនិត្យមើលឆ្អឹងត្រី ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ត្រូវបានគេរកឃើញ នៅទីតាំងបុរាណវិទ្យាចំនួន ៣០ ក្នុងប្រទេស ដើម្បីបង្ហាញអាថ៌កំបាំង នៃអាហារ ។ ក្រុមការងារមិនបានរកឃើញ ភ័ស្តុតាងណាមួយ បញ្ជាក់ថា មនុស្សគោរព តាមច្បាប់ហាមឃាត់ការបរិភោគត្រី ប្រភេទត្រីដោយគ្មានស្រកា ឬព្រុយទេរហូត ដល់សម័យរ៉ូម៉ាំង ក្នុងសតវត្សទី ៦ នៃគ.ស ។

ការរកឃើញនេះ បានផ្តល់ពន្លឺថ្មីដល់ប្រភពដើម នៃច្បាប់ស្តីពីរបបអាហារ នៅគម្ពីរសញ្ញាចាស់នៅតែត្រូវ បានសង្កេតឃើញ ដោយប្រជាជនជ្វីហ្វ សព្វថ្ងៃនេះដែលទេវកថា និងប្រវត្តិសាសនា ត្រូវបានណែនាំដំបូង ដោយលោក ម៉ូសេ នៅសតវត្សទី ១២ មុនគ.ស ។ Torah រួមទាំងច្បាប់ស្តីពីរបបអាហារ ជុំវិញអាហារហាមឃាត់ និងការអនុវត្តការសម្លាប់ បានចាប់ផ្តើមសរសេរ ក្នុងកំឡុង សម័យពែរ្ស នៃតំបន់យូដានៅសតវត្សទី ៣ មុនគ .ស។

បទគម្ពីរដែលបានធ្វើម្តង ហើយម្តងទៀត ហាមឃាត់២ដង ក្នុងការបរិភោគត្រីប្រភេទខ្លះ ប៉ុន្តែប្រភព ដើម និងប្រវត្តិនៃការហាមឃាត់គ្រឿង សមុទ្រមិនត្រូវបានគេរកឃើញ លម្អិតទេ រហូតមកដល់ពេលនេះ ។ ក្រុមអ៊ីស្រាអែលនិយាយថា ការរកឃើញរបស់ពួកគេអំពាវនាវ ឲ្យពិចារណាឡើងវិញ នូវការសន្មតថា ទំនៀមទម្លាប់បានកាន់ ជាយូរមកហើយគឺជាមូលដ្ឋាន សម្រាប់ច្បាប់ម្ហូបអាហារ បានចែងនៅក្នុងសៀវភៅ ៥ក្បាលដំបូង នៃគម្ពីរហេប្រឺណែនាំជំនួស ឲ្យពួកគេត្រូវបានណែនាំ នៅពេលសរសេរដំបូង។
អ្នកស្រាវជ្រាវការសិក្សាលោក Yonatan Adler បានប្រាប់ ថា មិនមានភស្តុតាងខាងបុរាណ វិទ្យារបស់ពួកជ្វីហ្វ ដែលធ្វើតាមច្បាប់ នៃរបបអាហារមុន សតវត្សរ៍ទី ៣ មុនគ .ស ៕

Most Popular

To Top