ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ ព្យាករណ៍ ពីអាយុកាលមនុស្ស អតិបរមាថា អាយុ ១៥០ ឆ្នាំជាអាយុចំណាស់បំផុត យើងមិនធ្លាប់មាន

អង់គ្លេស ៖ តាមអ្នកវិទ្យាសាស្ត្រ ដែលបានបង្កើតកម្មវិធីមួយ ដើម្បីទស្សន៍ទាយអាយុកាល អតិបរមាថា មនុស្សជាតិ នឹងមិនអាចរស់នៅហួសអាយុ ១៥០ ឆ្នាំបានឡើយ ព្រោះអាយុបែបនេះ ជាអាយុចំណាស់បំផុត នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

អ្នកជំនាញផ្នែកជីវវិទ្យា និងជីវរូបវិទ្យាបានប្រើប្រព័ន្ធបញ្ញា សិប្បនិម្មិតនូវទិន្នន័យ DNA និងវេជ្ជសាស្ត្រយ៉ាងច្រើន លើអ្នកស្ម័គ្រចិត្តរាប់ សែននាក់ នៅចក្រភពអង់គ្លេស និងអាមេរិក ។ នេះអនុញ្ញាតឲ្យពួកគេបង្កើត កម្មវិធីទូរស័ព្ទ iPhone ជំរុញដោយ AI មានការបញ្ចូលសាមញ្ញ ពីអ្នកប្រើប្រាស់អាចប៉ាន់ ស្មានបានត្រឹមត្រូវ អំពីអត្រា នៃភាពចាស់នៃជីវសាស្រ្ត និង អាយុកាលអតិបរមា ។

នេះជាផ្នែកមួយ នៃការសិក្សាទិន្នន័យធំៗ ពួកគេបានរកឃើញថា មានប៉ារ៉ាម៉ែត្រ សំខាន់២ ដែលទទួលខុសត្រូវ ចំពោះអាយុកាលមនុស្ស ទាំងកត្តាកត្តារបៀបរស់នៅ និងរបៀបរាងកាយរបស់យើងឆ្លើយតប ។ កត្តាទី ១ គឺអាយុកាលជីវសាស្រ្ត របស់យើង ដែលជាប់ទាក់ទង នឹងភាពតានតឹង របៀបរស់នៅ និងជំងឺ ហើយកត្តាទី ២ គឺធន់ដោយឆ្លុះបញ្ចាំងពីរបៀប ដែលកត្តាទី ១ វិលត្រឡប់មករកភាព ធម្មតាវិញ ។

នេះបានធ្វើឲ្យក្រុមនេះកំណត់ថា មនុស្សមានវែង ជាងគេទំនងជារស់នៅបានគឺ ១៥០ ឆ្នាំដែលស្ទើរតែទ្វេដង អាយុកាលមធ្យម របស់ចក្រភពអង់គ្លេស បច្ចុប្បន្នគឺ ៨១ ឆ្នាំ។ របកគំហើញនេះផ្អែកលើគំរូឈាម ពីការស្រាវជ្រាវ DNA បណ្តោយខុសគ្នា ២ ត្រូវបានវិភាគ ដោយក្រុមមកពី Gero ជាក្រុមហ៊ុនជីវបច្ចេកវិទ្យា នៅប្រទេសសិង្ហបុរី និងមជ្ឈមណ្ឌលជំងឺ មហារីក Roswell Park នៅ Buffalo ទីក្រុង ញូវយ៉ក ៕ ដោយ៖លី ភីលីព

Most Popular

To Top