បរទេស៖ អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញសេចក្តីប្រកាសមួយក្នុងការអនុវត្ត ការផ្អាកយកអាវុធដោយបើកចំហតាមខ្លួនក្នុងទីក្រុងដ៏ធំបំផុតរបស់រដ្ឋ Albuquerque រយៈពេល៣០ថ្ងៃ។ ទីភ្នាក់ងារចិនស៊ិនហួបានសរសេរថាបញ្ជាហាមការយកកាំភ្លើងតាមខ្លួននឹងត្រូវធ្វើឡើងជាបណ្ដោះអាសន្នក្នុងអំឡុងពេលនេះដោយសារតែមួយរយៈចុងក្រោយនេះសកម្មភាពបង្កហិង្សាដោយអាវុធបានផ្ទុះឡើងខ្លាំងនៅតាមតំបន់នានាក្នុងទីក្រុង។ លោកស្រីអភិបាលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយបន្ថែមថាគាត់បានត្រៀមខ្លួនសម្រាប់ការប្រយុទ្ធតាមផ្លូវច្បាប់ថា៖អំពើហឹង្សាដោយកាំភ្លើងនឹងបង្កឱ្យមានបញ្ហាប្រឈមមិនគួរឱ្យជឿសម្រាប់ខ្ញុំក្នុងឋានៈជាអភិបាលរដ្ឋ។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ដែរថា បន្ទាប់ពីរយៈពេល៣០ថ្ងៃ រដ្ឋាភិបាលរដ្ឋនឹងវាយតម្លៃថាតើពួកគេគួរតែបន្តបទបញ្ជានេះ ឬធ្វើការកែតម្រូវ។ គួរឲ្យដឹងដែរថាថ្មីៗនេះ Albuquerque...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា បើតាមការរាយការណ៍ពី YR Media ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃព្រហស្បតិ៍ បានផ្សាយថា ជនជាតិអាមេរិកាំង ជួបប្រទះនឹងការបាញ់ប្រហារច្រើនជាងប្រទេសណាមួយនៅលោកខាងលិច ហើយអំពើហិង្សាដោយកាំភ្លើង បានបន្សល់ទុកនូវស្លាកស្នាមយ៉ាងជ្រៅនៅក្នុងសង្គមអាមេរិក ។ សេចក្តីរាយការណ៍បានឲ្យដឹងថា “ទោះបីជាមានការបាញ់ប្រហារដ៏ធំទាំងនេះក្តី រដ្ឋាភិបាលរបស់យើងមិនបានធ្វើសកម្មភាពអ្វីនោះទេ ។ ឥទ្ធិពលនៃអំពើហិង្សាដោយកាំភ្លើងនៅតែបន្តធ្វើឱ្យមានអ្នករងរបួសកាន់តែច្រើនឡើងៗនៅក្នុងសហគមន៍អាមេរិក ខណៈដែលដំណើរការលើច្បាប់សុវត្ថិភាពកាំភ្លើងនៅជាប់គាំងនៅក្នុងរដ្ឋជាច្រើន”...