កីឡា
វគ្គបណ្តុះបណ្តាលកីឡាឃីកបុកស៊ីង ជំរុញការអភិវឌ្ឍន៍បច្ចេកទេសឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩
ភ្នំពេញ៖ លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាគូសបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមប្រដាល់ឃីកបុកស៊ីងនឹងជួយជំរុញឱ្យមានប្រសិទ្ធភាពការងារកាន់តែខ្ពស់ កាត់បន្ថយបញ្ហាប្រឈមនានា ដែលតែងតែផ្តើមចេញពីការអនុវត្តមិនគ្រប់ជ្រុងជ្រោយរបស់មន្ត្រីបច្ចេកទេស ក្នុងពេលដែលកម្ពុជាកំពុងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខ។ នេះជាការលើកឡើងរបស់លោកប្រធានសហព័ន្ធ ក្នុងឱកាសបិទវគ្គវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ប្រដាល់ឃីកបុកស៊ីងកម្ពុជា ដែលបានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី២២...