កីឡា
រូបភាពដ៏កម្រកាលពី ៦៤ឆ្នាំមុន ការរត់កាន់ភ្លើងគប់នៅប្រាសាទអង្គរ គ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ី GANEFO
៦៤ឆ្នាំ នៃការរង់ចាំរបស់យើងនៅសល់តែ៣១ ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ នៃដំណើរឆ្ពោះទៅការបើកព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។ ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាយើងទាំងអស់គ្នា។ កាលពីជាងកន្លះសតវត្សមុនត្បិតថាកម្ពុជាមិនធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមក៏ពិតមែនតែរដ្ឋតូចតែខ្លាំងនាសម័យនោះ បានធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ី GANEFO...