ព័ត៌មានអន្តរជាតិ
បំណែកឆ្អឹងអាយុកាល ១០,១៥០ឆ្នាំ រកឃើញនៅរដ្ឋអាឡាស្កា បង្ហាញថា កូនឆ្កែអាចនឹងផ្លាស់ ទីលំនៅជាមួយបុរស
រដ្ឋអាឡាស្កា៖ សត្វឆ្កែចំណាស់ជាងគេ នៅតែត្រូវបានគេរកឃើញ នៅទ្វីបអាមេរិកដែលមានអាយុកាល ១០,១៥០ ឆ្នាំហើយបង្ហាញថា ជាប្រភេទសត្វចចកនៅជាមួយមនុស្ស នៅពេលទឹកដីនោះត្រូវបាន ដាក់អាណានិគមដំបូងកាល ៦០០០ ឆ្នាំមុន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវធ្វើការវិភាគ លើគ្រោងឆ្អឹងឆ្កែញីដែលត្រូវបានគេរកឃើញ នៅភាគខាងត្បូងរដ្ឋអាឡាស្កាបង្ហាញថា សត្វនេះគឺជាកូនចៅរបស់សត្វឆ្កែស៊ីបេរី។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា សត្វឆ្កែបុរាណទាំងនេះបាន អមដំណើរមនុស្សដំបូងទៅកាន់ទ្វីបអាមេរិក នៅចុងបញ្ចប់នៃយុគសម័យទឹកកក ចុងក្រោយនៅពេលផ្ទាំងទឹកកកស្ថិតនៅក្នុងជំរំ។...