ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង នឹងខិតខំពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ និងលើកកម្ពស់សន្តិភាពនៅក្នុងតំបន់ ។ នៅឯ Vostochny Cosmodrome ក្នុងតំបន់ Amur នៃចុងបូព៌ារបស់ប្រទេសរុស្ស៊ី...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងត្បូង ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា កាលពីព្រឹកថ្ងៃសៅរ៍ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចំនួន២គ្រាប់ នៅក្នុងសមយុទ្ធវាយប្រហារនុយក្លេអ៊ែរ ដោយក្លែងធ្វើ ដែលត្រូវបានរចនាឡើងដើម្បីផ្ញើការព្រមានមួយ ប្រឆាំងនឹងការវាយលុកមួយទៀតរបស់សហរដ្ឋអាមេរិក ។ គ្រាប់មីស៊ីលដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយ ត្រូវបានបាញ់ចេញពីច្រាំងនៃទន្លេ Chongchon ឆ្ពោះទៅកាន់ដែនទឹកនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ...
ប្រទេសកូរ៉េខាងជើងបាននិយាយថា ទាហានអាមេរិក Travis King បានឆ្លងចូលទៅក្នុងទឹកដីរបស់ខ្លួនកាលពីខែមុន ដោយសារតែ “ការធ្វើបាប និងអមនុស្សធម៌ ហើយរើសអើងពូជសាសន៍” នៅក្នុងជួរកងទ័ព។ ទាហានអាយុ២៣ឆ្នាំ Travis King បានឆ្លងកាត់ព្រំដែន ពីប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែកក្កដា ខណៈកំពុងធ្វើដំណើរទស្សនកិច្ច មួយនៅតំបន់ព្រំដែន ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសកូរ៉េខាងជើង បានអះអាងថា ខ្លួនបានបាញ់សាកល្បងប្រកបដោយជោគជ័យ នូវមីស៊ីលអន្តរទ្វីប ដែលជាប្រភេទឥន្ធនៈរឹងកាលពីថ្ងៃមុន ដែលបានបង្កើតឡើងដើម្បី “កំណត់ត្រាថ្មី” ទាក់ទងនឹងរយៈកម្ពស់ និងពេលវេលាហោះហើរ ដោយមេដឹកនាំគីម ជុងអ៊ុន បានប្តេជ្ញាថា នឹងវាយលុកដោយយោធាកាន់តែខ្លាំង ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង...
ប៉េកាំង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ប្រកាសរក្សាគោល នយោបាយរបស់ខ្លួនក្នុងការ “បង្កើនការផលិតអាវុធ នុយក្លេអ៊ែរដ៏មានឥទ្ធិពល” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ការសន្យានេះធ្វើឡើង បន្ទាប់ពីគណបក្សពលករកូរ៉េ បានបញ្ចប់កិច្ចប្រជុំសំខាន់មួយ កាលពីថ្ងៃមុន ។ ប្រទេសនេះក៏បានវាយតម្លៃ ថា ការប៉ុនប៉ងបរាជ័យរបស់ខ្លួន ក្នុងការបាញ់បង្ហោះផ្កាយរណប ឈ្លបយកការណ៍យោធា...
ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសនេះបានរាយការណ៍ថា ការបាញ់បង្ហោះផ្កាយរណប ឈ្លបយកការណ៍យោធាដែលធ្វើឡើងដោយកូរ៉េខាងជើង នៅថ្ងៃពុធនេះបានជួបឧបទ្ទវហេតុមួយ ដោយគ្រាប់រ៉ុក្កែតដឹកជញ្ជូន បានធ្លាក់ចូលទៅក្នុងដែនទឹកភាគខាងលិចប្រទេស។ រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិ (NADA) របស់កូរ៉េខាងជើង បានបាញ់បង្ហោះតាមការកំណត់ពេល ផ្កាយរណបឈ្លបយកការណ៍យោធា “Malligyong-1” បានដំឡើងនៅលើរ៉ុក្កែតដឹកជញ្ជូនប្រភេទថ្មី “Chollima-1” នៅទីតាំងបាញ់បង្ហោះផ្កាយរណប Sohae ក្នុងតំបន់ Cholsan នៃខេត្ត Phyongan...
ព្យុងយ៉ាង ៖ កូរ៉េខាងជើង បានបរិហារការបង្កើត យន្តការចែករំលែក ព័ត៌មានត្រីភាគីក្នុងចំណោមសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅលើគែម នៃកិច្ចប្រជុំកំពូល ក្រុមប្រទេសសេដ្ឋកិច្ច ជឿនលឿនទាំង៧ (G7) នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា របស់ប្រទេសជប៉ុន។ មេដឹកនាំនៃប្រទេសទាំងបីនាពេលថ្មីៗនេះ បានអះអាងសារជាថ្មីអំពីការចែករំលែក ព័ត៌មានអំពីអាវុធមីស៊ីលកូរ៉េខាងជើង ក្នុងពេលជាក់ស្តែង ដែលជាយន្តការមួយ ដែលពួកគេប្តេជ្ញាបង្កើតកាលពីខែវិច្ឆិកា ឆ្នាំមុន...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរិះគន់វោហាសាស្ត្រ “ភាពស្របច្បាប់” ស្តីពីការដាក់ពង្រាយ ទ្រព្យសម្បត្តិយុទ្ធសាស្ត្រនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ទៅកាន់ឧបទ្វីបកូរ៉េ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឲ្យដឹងនៅក្នុងអត្ថាធិប្បាយមួយថា “ការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រនុយក្លេអ៊ែរ ដែលរៀបចំដោយសហរដ្ឋអាមេរិក គឺជាប្រភពដ៏អាក្រក់នៃភាពតានតឹង ដែលមិនធ្លាប់មាននៅលើឧបទ្វីបកូរ៉េ” ។ ការអត្ថាធិប្បាយបានឲ្យដឹងថា វោហាសាស្ត្រអាមេរិក-កូរ៉េខាងត្បូង មានចេតនាពីរ។...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានរិះគន់ទៅលើកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ដើម្បីជំរុញការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ សម្រាប់ការបង្កើនភាពតានតឹងដល់ “មាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរ” ។ លោក...
ថាមពលនុយក្លេអ៊ែរសេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថាប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងមួយផ្សេងទៀត នៃយន្តហោះគ្មានមនុស្សបើកវាយប្រហារ ក្រោមទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរ ។ នេះជាការបង្ហាញពីកម្លាំងចុងក្រោយ ប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។ គេបានដឹងថា ប្រទេសនេះបានសាកល្បងអាវុធនុយក្លេអ៊ែរ ប្រភេទមួយផ្សេងទៀតដែលមិនមានមនុស្សបើកហៅថា Haeil-2 ក្នុងរយៈពេល១សប្តាហ៍បន្ទាប់ពីខ្លួនបានបង្ហាញប្រព័ន្ធយន្តហោះ...