ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង បើកទូលាយ ក្នុងការធ្វើជំនួបកំពូល ជាមួយជប៉ុន បើទោះជាមានជម្លោះកោះ
បរទេស៖យោងតាមសេចក្តីរាយការណ៍មួយ ជំនួបកំពូលរវាងកូរ៉េខាងត្បូងនិងជប៉ុននៅក្នុងអំឡុងកីឡាអូឡាំពិកតូក្យូ នៅតែជាជម្រើសមួយសម្រាប់ទីក្រុងសេអ៊ូល បើទោះជាការសម្រេចចិត្តរបស់ជប៉ុន ដាក់បញ្ចូលក្រុមកោះដែលកូរ៉េខាងត្បូងគ្រប់គ្រង ចូលទៅក្នុងរបាយការណ៍ការពារជាតិប្រចាំឆ្នាំក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង MoneyToday បានរាយការណ៍ថា មន្ត្រីកូរ៉េខាងត្បូងមួយរូបជាមួយនឹងវិមានខៀវប្រធានាធិបតី បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងសេអ៊ូលមានបំណងចង់ប្រារព្ធធ្វើជំនួបកំពូលកូរ៉េ-ជប៉ុន ប៉ុន្តែថា គួរតែមានលទ្ធផល ប្រសិនបើជំនួបកំពូលនេះត្រូវបានធ្វើឡើងមែន។ សេចក្តីរាយការណ៍បែបនេះ គឺត្រូវបានកើតមានឡើង ក្រោយពេលមន្ត្រីនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Park Soo-hyun បាននិយាយក្នុងបទសម្ភាសន៍លើបណ្ដាញព័ត៌មានក្នុងស្រុក...