សេអ៊ូល ៖ ក្រសួងការពារជាតិបានឲ្យដឹង នៅថ្ងៃចន្ទនេះថា កូរ៉េខាងត្បូង នឹងស្វែងរកការពង្រីក កិច្ច សហប្រតិបត្តិការ សន្តិសុខ ជាមួយប្រទេសជប៉ុនបន្ទាប់ពីដំណើរ ទស្សនកិច្ចថ្មីមួយ របស់សហរដ្ឋអាមេរិក ទាំងរដ្ឋមន្រ្តី ការបរទេស និងការពារជាតិ ទៅកាន់សម្ព័ន្ធមិត្តអាស៊ី ទាំងពីររបស់ខ្លួន ដោយសង្កត់ធ្ងន់ លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ត្រីភាគីក្នុងចំណោមប្រទេសទាំង៣។ កិច្ចសហប្រតិបត្តិការ ៣ផ្លូវគឺជាធាតុ...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើនការរួមចំណែកចំណាយ លើកងកម្លាំងអាមេរិក ដែលប្រចាំការក្នុងប្រទេសនេះ ក្រោមកិច្ចព្រមព្រៀងមួយ ដែលបានធ្វើឡើង ជាមួយសហរដ្ឋអាមេរិក។ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយប្រាប់ថា កិច្ចព្រមព្រៀងនោះឆ្លុះបញ្ចាំងឲ្យឃើញ ពីការប្តេជ្ញារបស់រដ្ឋបាលលោក បៃដិន ចំពោះការបង្កើតឡើងវិញ និងធ្វើទំនើបកម្មដល់សម្ពន្ធមិត្ត លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន នៅជុំវិញពិភពលក ដើម្បីធ្វើឲ្យប្រសើរឡើងនូវសន្តិសុខ និងវិបុលសុខរួមគ្នា។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ ពលករចំណាកស្រុកនៅប្រទេសកូរ៉េខាងត្បូង មានការព្រួយបារម្ភថា ពួកគេអាចនឹងត្រូវបានគេដកចេញពីកម្មវិធីចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ទូទាំងប្រទេស ឬត្រូវបានផ្អាកពីបញ្ជីអាទិភាពវិញ ដោយនិយាយថា វិធានការដែលទាក់ទងនឹងវីរុសរបស់រដ្ឋាភិបាលមិនទាន់ត្រូវបានអនុវត្តស្មើៗគ្នាចំពោះពួកគេទេ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មុនពេលចាប់ផ្តើមចាក់វ៉ាក់សាំង រដ្ឋាភិបាលបាននិយាយថា ជនបរទេសដែលបានស្នាក់នៅក្នុងប្រទេសនេះរយៈពេលជាង ៣ ខែ រួមទាំងជនចំណាកស្រុកដែលគ្មានឯកសារ គឺនឹងត្រូវផ្តល់វ៉ាក់សាំង...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការ ដើម្បីបញ្ចប់ការចរចារដ៏យូររបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ដើម្បីកំណត់ចំណែក នៃការចំណាយរបស់ក្រុងសេអ៊ូល ក្នុងការថែរក្សាកងកម្លាំងសហរដ្ឋអាមេរិក នៅលើឧបទ្វីបកូរ៉េ ទោះបីជាមានបញ្ហាមួយចំនួន នៅតែមានក៏ដោយ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតលោក Jeong Eun-bo បានលើកឡើងថា“ មានបញ្ហាជាច្រើន ហើយដូច្នេះយើងគ្រោងនឹងដោះស្រាយវា តាមដែលអាចធ្វើទៅបាន តាមរយៈការប្រជុំទល់មុខគ្នា”...